ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
បែកធ្លាយឯកសារ ឯកសារ ក្លែងមេដៃកុហកប្រមុខ ដឹកនាំ ជាប់ពាក់ព័ន្ធ លោក សរ ចំរុង និង លោក ទូច គង្គា ជាជនសង្ស័យ គឺជាមេក្លោងធំ ក្នុងចំណោម ៤នាក់បានរួមគំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះ ស្រី ភួន និងឈ្មោះ ម៉ៅ សាម៉ី ឃុបឃិតគ្នា ក្លែងមេដៃ និងក្លែង ឯកសារ ភូត កុហក់ ប្រមុខដឹកនាំ ឱ្យសម្រេចប្រគល់ដី ៦៦ ហិកតា ១៥ អា
Wed,04 January 2023 (Time 03:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 314នាក់)

ឆ លីហ៊ាង២០២២:
រាជធានីភ្នំពេញ÷ចេញផ្សាយថ្ងៃទី (03/01/2023) បែកធ្លាយឯកសារ ឯកសារ ក្លែងមេដៃកុហកប្រមុខ ដឹកនាំ ជាប់ពាក់ព័ន្ធ លោក សរ ចំរុង និង លោក ទូច គង្គា ជាជនសង្ស័យ គឺជាមេក្លោងធំ ក្នុងចំណោម ៤នាក់បានរួមគំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះ ស្រី ភួន និងឈ្មោះ ម៉ៅ សាម៉ី ឃុបឃិតគ្នា ក្លែងមេដៃ និងក្លែង ឯកសារ ភូត កុហក់ ប្រមុខដឹកនាំ ឱ្យសម្រេចប្រគល់ដី ៦៦ ហិកតា ១៥ អាមក ឱ្យខ្លួន កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០០៨ មកដល់ពេលនេះ មិនទាន់ចប់រឿងរ៉ាងនោះទេ កំពុងប្រឈមមុខ តតាំងគ្នា នៅតាមផ្លូវតុលាការ យ៉ាងក្ដៅគគុកស្វិតស្វាញស៊ីសាច់ហុតឈាម ពីព្រោះតម្លៃដីនៅតំបន់ទួលពង្រនោះ បច្ចុប្បន្នខ្ទង់ ៥០~៦០លាន ដុល្លា ឯណោះ ។

ជាក់ស្ដែង យោងតាមសាលក្រមព្រហ្មទណ្ឌលេខ ÷ ១៤(ច) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចសេចក្ដី ÷
១/-ផ្ដន្ទាទោសលើ
ឈ្មោះ ម៉ៅ សាមី ភេទស្រី កើតឆ្នាំ១៩៥៤ និងឈ្មោះ ស្រី ភួន ភេទប្រុស កើតឆ្នាំ១៩៤៩ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ៥ឆ្នាំ ជាប់ចោទពីបទៈ ក្លែងបន្លំឯកសារសាធារណៈ និងបទៈអ្នកកាន់កាប់ថ្មី លើអចលនវត្ថុឯកជន ប្រព្រឹត្តនៅភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ (បច្ចុប្បន្ន ស្ថិតនៅ ភូមិ ទួលពង្រ សង្កាត់ផ្សារកណ្ដាល និងភូមិច័ន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) កាលពីអំឡុងឆ្នាំ២០០១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញតិ្តមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ និងតាមមាត្រា ៣៤, មាត្រា ២៥៩ នៃច្បាប់ភូមិបាល ។
២/-បង្គាប់អោយឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន សងសំណងជម្ងឺចិត្ត និងការខាតបង់ពេលវេលាចំនួន ម្ភៃលានរៀល អោយទៅដើម បណ្ដឹងរដ្ឋប្បវេណីឈ្មោះ សម វិជ័យ ។
៣/-បង្គាប់អោយចាប់ខ្លួនឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន យកមកដាក់ពន្ធនាគារ ខេត្តបន្ទាយ មានជ័យ ដើម្បីអនុវត្តទោសតាមច្បាប់ ។
៤/-សាលក្រមនេះជំនុំជម្រះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣០ នាទី រសៀល កំបាំងមុខជនជាប់ចោទឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន ចំពោះមុខដើម បណ្ដឹង រដ្ឋប្បវេណីឈ្មោះ សម វិជ័យ ។

ឈ្មោះ ស្រី ភួន ត្រូវបានតុលាការ ចោទពីបទៈ ក្លែងមេដៃ និងក្លែងឯកសារសាធារណៈ បំភាន់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឱ្យសំរេចប្រគល់ដី បីកន្លែង របស់អ្នកដទៃ ទំហំ ៦៦ ហិកតា ១៥អា មកឱ្យខ្លួន ។
ករណីនេះខ្ញុំបាទ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-អាស៊ានយើងមានចំនួន ៥៤ អង្គភាព បានចុះអង្កេតស្រាវជ្រាវយកចិត្តទុកដាក់ ចំណាយថវិការផ្ទាល់ខ្លួន គ្រប់ៗគ្នា និងពេលវេលា ដើម្បីស្រាវជ្រាវរឿងនេះ ចាប់តាំងពី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ទើបដឹងការពិត ដូច្នេះហើយការស្រាវជ្រាវ រឿងខាងលើនេះ គឺអស់រយៈពេល ២ឆ្នាំ ៣ខែ និង ៧ថ្ងៃ រកឃើញ ឯកសារពាក់ព័ន្ធ សព្វគ្រប់ បានបញ្ជាក់ ឱ្យដឹងថាជនសង្ស័យឈ្មោះ សរ ចំរុង និងឈ្មោះ ទូច គង្គា ជាមេក្លោងក្នុងការទទួលឯកសារ រត់ការឱ្យឈ្មោះ ស្រីភួន និងប្រពន្ធឈ្មោះ ម៉ៅ សាមី

ជាក់ស្ដែង កាលណោះ សាលាខេត្តបន្ទាយមានជ័យលោក ថាច់ ឃន បានសម្រេចចេញដីកាលេខ ១២១ ដក ចុះថ្ងៃទី(៦/៦/២០០១) ចេញស្ងាត់ៗ ប្រគល់ដីចំការទំហំ ០៣ហិកតា ក្នុងមួយគ្រួសារឱ្យទៅប្រជាពលរដ្ឋនោះ។ ក្រោយពីដីកានេះចេញភ្លាមត្រូវបានប្រតិកម្មរវាងឯកឧត្ដម អន ស៊ុ អភិបាលរងទី១ ខេត្ត និង ឯកឧត្ដម ថាច់ ឃន អភិបាលខេត្ត (ក្នុងពេលនោះ) ហើយក៏មានការកោះប្រជុំ

យោងតាមកំណត់ហេតុ ចុះថ្ងៃទី ២៦/៦/២០០១ មិនទទួលស្គាល់ ដីកានេះ ដោយឯកឧត្ដមអភិបាល ខេត្ត ចេញមិនត្រឹមត្រូវ ដោយឡែកពេលនោះលោក សរ ចំរុង ក្នុងនាមអាជ្ញាធរ ស្រុកអូរជ្រៅ បានចេញលិខិតលេខ ៨៦៧ អ.ជ
ចុះថ្ងៃទី (២៧/៦/២០០១)បញ្ជាក់ពីភាពប៉ះពាល់ ដីអ្នកដ៏ទៃ និងពុំមានដីប្រគល់ឱ្យ តាមដីកានេះឡើយ ។

ជាក់ស្ដែង ករណីវិវាទដីធ្លីខាងលើនេះ បានកើតឡើង រវាង សមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងពួកជន ខិលខូចមួយក្រុម ធ្វើលិខិតតាំងខ្លួន ជាប្រជាពលរដ្ឋ ចំនួន២១ គ្រួសារ បានធ្វើលិខិតពាក្យបណ្ដឹង ចុះថ្ងៃទី២១-១២-២០០៤ គោរពជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រីឱ្យជួយរកយុត្តិធម៌ អះអាងថាខ្លួន បានរស់នៅក្នុងភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រីឯ សមាគមអភិវឌ្ឍន៍កសិកម្មជាតិ មានលោក ណុប ម៉េង បានដាក់ពាក្យបណ្ដឹងចុះថ្ងៃទី (១៨-១០-២០០៥) សំណើសុំសម្ដេចនាយករដ្ឋមន្ត្រីជួយអន្ដរាគមន៍ ចំពោះ ករណីវិវាទដីធ្លី នៅក្នុងឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រវាង សមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងប្រជាពលរដ្ឋចំនួន ២១ គ្រួសារ ។

សូមរំលឹកថា កាលណោះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០០៥ ឯកឧត្ដម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន
ប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ច ជាតិ និងជា ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រី បានធ្វើរបាយការណ៍គោរពជូន សម្ដេចតេជោ នាយករដ្ឋមន្ដ្រី

ទី១-បញ្ជាក់ថា អត្តសញ្ញាណរបស់ប្រជាពលរដ្ឋទាំង២១គ្រួសារនេះ គឺមានលក្ខណៈ ស្រពិចស្រពិល ពុំមានអត្តសញ្ញាណច្បាស់លាស់ ឬ ឯកសារភ្ជាប់ណា អាចបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ (មានតែតួលេខ)។ ទី២-ចំពោះបណ្ដឹងរបស់ប្រជាពលរដ្ឋ ចំនួន ២១ គ្រួសារ ដែលបាន អះអាងថា រស់នៅភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លើកន្លែងដីទំនាស់ ឆ លីហ៊ាង២០២២, [1/3/2023 12:30 PM]
ហាក់មានភាពមិនច្បាស់លាស់ និងមិនត្រឹមត្រូវ តាម ផ្លូវច្បាប់ ដោយហេតុថា ស្នាមមេដៃមានចំនួនតែ១៨ ហើយក្នុងចំនួននោះ គ្រួសារមួយមានសមាជិក ៥ នាក់ (រួមទាំងអនីតិជន អាយុ ១១ ឆ្នាំម្នាក់ផង) បានបំបែក ទៅជា ៥ គ្រួសារ បានផ្ដិតមេដៃប្ដឹង ហើយ​អ្នកទាំងនេះមិនមានអាស័យដ្ឋាន អចិន្ត្រៃយ៍ នៅភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យឡើយ។ តាមឯកសារផ្ដល់ឲ្យ គឺមានតែ ៨គ្រួសារតែប៉ុណ្ណោះ ដែលមានអាស័យដ្ឋានរស់នៅ ភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ នេះ ។ លើសពីនេះ ពាក្យបណ្ដឹង មិនមានឯកសារសំអាងបញ្ជាក់​អត្តសញ្ញាណរបស់អ្នកប្ដឹង ត្រឹមត្រូវច្បាស់លាស់នោះទេ ។ ក៏ប៉ុន្ដែ បែរជាមានការផ្ដល់ឯកសារសំអាង សំរាប់អ្នកដែលមិនមានឈ្មោះជាអ្នកប្ដឹង នៅក្នុងពាក្យ បណ្ដឹងទៅវិញ ។ តាមផ្លូវច្បាប់ ពាក្យបណ្ដឹងដែលមានចេតនាមិនល្អ មានលក្ខណៈ បន្លំ មិនត្រឹមត្រូវ បែបនេះ គឺមិនអាចទទួលយក មកពិនិត្យ ពិចារណាបានឡើយ ។ បន្តបន្ទាប់មកទៀត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការចំរុះ ដោះស្រាយទំនាស់ដីធ្លី រវាង សមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងប្រជាពលរដ្ឋ ២១ គ្រួសារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បានធ្វើរបាយការណ៍ គោរពជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រីផងដែរ ។

ត្រង់ចំណុចគោរពជូនយោបល់ ÷
ឈរលើគោលការណ៍ដោះស្រាយតាមនយោបាយ ឈ្នះ ឈ្នះ និងគោលការណ៍ណែនាំដោះស្រាយដ៏ខ្ពង់ខ្ពស់ របស់ សម្តេចនាយករដ្ឋមន្ដ្រី គណៈកម្មការចំរុះ សូមផ្ដល់នូវយោបល់ ដោះស្រាយ សំណុំរឿងវិវាទនេះ ដូចតទៅ ÷
ទី១-ទាក់ទងនឹងស្ថានភាពរបស់ប្រជាពលរដ្ឋចំនួន ២១ គ្រួសារ ស្របតាមស្មារតី នៃការសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ដ្រី ក្នុងការដោះស្រាយ ជូនដល់ប្រជាពលរដ្ឋផ្អែកលើការស្រាវជ្រាវជាក់ស្ដែង គួរសម្រេចប្រគល់ដី ជូនប្រជាពលរដ្ឋដែលមានជាក់ស្ដែង និងមានលក្ខណៈ ជាគ្រួសារពិតប្រាកដ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋានទំហំ =(៣០ម×៥០ម) និងផ្ទៃដី បង្កបង្កើនផល ទំហំ ៣ ហិកតា ។ ជាក់ស្ដែងទំនាស់កាន់តែរីកធំឡើងៗ ក្ដៅទៅៗ យោងតាមលិខិតរាយការណ៍ របស់លោក សុខ សារេត អភិបាលរងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ គោរពជូនឯកឧត្តម ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្តីអំពី ករណី ក្លែងបន្លំ ភូតកុហក សម្ដេចនាយករដ្ឋមន្ដ្រី ដើម្បីយកដីរបស់សមាគមអភិវឌ្ឍន៍កសិកម្មជាតិ នៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ត្រង់ចំណុច ការបង្កើតទំនាស់សារជាថ្មី ÷
ប្រជាពលរដ្ឋចំនួន ២១ គ្រួសារខាងលើដដែលនេះ បានប្ដឹងមកសម្ដេចនាយករដ្ឋមន្ត្រីទាមទារយកដីរបស់សមាគមចំនួន ៦៦ ហិកតា ១៥ អា តាមពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៤ ហើយ​ត្រូវ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ដ្រី ចេញលិខិតលេខ ៦០២ ខក.ជណ ០៥ ចុះថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០០៥ ហើយត្រូវបានលោក សរ ចំរុង (កាលណោះ) អភិបាលរងខេត្តបន្ទាយមានជ័យ រាយការណ៍តបមកវិញ តាមលិខិតលេខ ៣៧៤៥ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៥ ដែលមានចុះ​ហត្ថលេខា ដោយលោក ជង់ ប្រសឹដ្ឋ នាយករងខុទ្ទកាល័យសាលាខេត្ត និងអភិបាលរងខេត្តម្នាក់ទៀត អះអាងថា ប្រជាពលរដ្ឋចំនួន ២១ គ្រួសារនេះ កាន់កាប់ដីស្រែសរុបទំហំ ៦៦ ហិកតា និង ១៥ អា ហើយ​ត្រូវអាជ្ញាធរខេត្ត ដោះស្រាយ សំរេចចេញដីកាលេខ ១២១ ដក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០១ និងបានសំណូមពរឱ្យសម្ដេចនាយករដ្ឋមន្ត្រីជួយចេញ ស ជ.ណ អោយប្រជាពលរដ្ឋទាំង ២១ គ្រួសារ បានកាន់កាប់ដីរបស់ខ្លួនបន្ថែមលើដីការសំរេចរបស់សាលាខេត្តបន្ទាយមានជ័យលេខ១២១ ដក ចុះថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០០១ ។ ចំពោះខ្លឹមសារស្នើសុំនេះ ពុំត្រឹមត្រូវទេ ពីព្រោះលោក សរ ចំរុង បានរើសយកដីកា ដែលអាជ្ញាធរខេត្តបដិសេធចោលទាំងស្រុង ជាយូឆ្នាំមកហើយ ទៅភូតកុហក ឯកឧត្ដមនាយកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ដ្រី ហើយមានចេតនាបិទបាំង លាក់ដីលេខ ១៦៧ ខែតុលា ឆ្នាំ២០០៤ របស់សាលាខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឹសការពិត ។

ព្រឹត្តិការថ្មី ÷
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០០៦ ក្រុមគ្រួសាររបស់ឈ្មោះ ស្រី ភួន បានឃុបឃិតជាមួយលោក សយ សុភាព ធ្វើបទសម្ភាសន៍ហើយផ្សាយតាមរយៈទូរទស្សន៍ CTN ទាមទារ​ដីទំហំ ៦៦ ហិកតា ១៥ អា ដែលជាដីរបស់សមាគមថាជារបស់ខ្លួន នាំអោយសម្ដេចសំរេច ហើយត្រូវបានចេញលិខិតលេខ ៧៩៤ សជណ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦ លុបដីកាលេខ ០៨៤ស្ទួន ដក.គសខ. បជ០៤ ចុះថ្ងៃទី(៥/៧/២០០៤) របស់គណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យចោល។ករណីនេះ អាជ្ញាធរខេត្តបានចាត់តាំងឲ្យខ្ញុំ ធ្វើការត្រួតពិនិត្យក្នុងនាមគណៈកម្មការ បានរកឃើញថា តាមពាក្យបណ្ដឹង ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៤ ដែលអះអាងថា ប្រជាពលរដ្ឋ ២១ គ្រួសារនោះ ធាតុពិតគឺជាមនុស្ស ២១ នាក់ ទៅវិញ ដោយមូលហេតុអ្នកទាំនោះផ្ដិតមេដៃបំភ្លឹស ហើយឃុបឃិតគ្នាភូតសម្ដេចនាយករដ្ឋមន្ត្រី ដូចជាគ្រួសារមួយដែលមានសៀវភៅស្នាក់នៅ ចុះថ្ងៃទី ២៨ ខែ មិនា ឆ្នាំ២០០០ ចេញដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានឈ្មោះ ស្រី ភួន ជាប្ដី មេគ្រួសារ ឈ្មោះ ម៉ៅ សាមី ជាប្រពន្ធ និងកូនបីនាក់ឈ្មោះ ស្រី ចាន់សេរី (អាយុ១៨ឆ្នាំនៅក្នុងបន្ទុក) ឈ្មោះ ស្រី ចាន់រស្មី (អាយុ១២ឆ្នាំ) ឈ្មោះ ស្រី ពុទ្ធិរ័ត្ន (អាយុ៦ឆ្នាំ) ។ល។ (អាយុទាំងនេះគិតត្រឹមឆ្នាំ២០០០)

ឆ លីហ៊ាង២០២២, [1/3/2023 12:30 PM]
និង​គ្រួសារបន្ត​ទៀតមានស្ថានភាពប្រហាក់ប្រហែលគ្នា ។ នេះជាអំពើមិនគួរគប្បីមួយដែកពួកទាំនោះរួមទាំងមប្ត្រីខិលខូចមួយចំនួនបានឃុបឃិតគ្នា ដោយមិនចេញមុខ ហើយថ្លើមធំ ហ៊ានភូតកុហក សម្ដេចនាយករដ្ឋមន្ដ្រី ដែលអំពើទាំងនេះ មិនគួរអត់ឱនអោយជាដាច់ខាត។
ការកាត់ដីអោយក្រុម២១គ្រួសារ÷
ដោយផ្អែកតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី នាថ្ងៃទី (២៤/៣/២០០៨) នៅក្រុងព្រះ
សីហនុ ឯកឧត្ដម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំហើយសំរេចឱ្យវាស់វែង រួចអាជ្ញាធរខេត្ត ចេញដីកាលេខ ១៣៥ ដក.ខបជ ចុះថ្ងៃទី(០៧/៤/២០០៨) ប្រគល់ដីទំហំ ៦៦ ហិកតា ១៥ អា អោយទៅឈ្មោះ ទូច គង្គា តំណាងប្រជាពលរដ្ឋ ២១គ្រួសារ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ដីបីកន្លែង ទំហំ៦៦ ហិកតា ១៥ អា កំពង់ជាប់ដីការសម្រេចរក្សាការពារ របស់តុលាការ ខេត្តបន្ទាយមានជ័យ ពីព្រោះ រកឃើញបទក្លែងមេដៃ ក្លែងបន្លំឯកសារសាធារណៈ។

ទី១/យោង តាមលិខិតបំភ្លឺ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧ របស់លោក ចាំ ទុំ អនុភូមិទួលពង្រ បានបំភ្លឺជូនគណៈកម្មការថា ទាក់ទងនឹងប្រជាជន ២១គ្រួសារ ដែលគណៈកម្មការបានដោះស្រាយដីនោះ ខ្ញុំដឹងថា ពីដើមដំបូងក្រុមគ្រួសារឈ្មោះ ស្រី ភួន បានផ្ដួចផ្ដើមគំនិត ជាមួយលោកមេភូមិទួលពង្រ ឈ្មោះ ខេង គិន (ស្លាប់)បានស្នើសុំដីលំនៅដ្ឋាន ពីអាជ្ញាធរ ស្រុកអូរជ្រៅ ហើយត្រូវបានសាលាស្រុក សំរេចប្រគល់ឱ្យ ដោយបែងចែកជាឡូត៍ ក្នុងមួយឡូត៍ (៣០ម×៥០ម) ឱ្យទៅប្រជាពលរដ្ឋ ២១ គ្រួសារ ។ សាលាស្រុកបានចេញប័ណ្ណប្រគល់ដី ដែលមានចុះ​ហត្ថលេខា ដោយលោក តាន់ ស្វាង រួចប្រគល់ឱ្យទៅឈ្មោះ ស្រី ភួន និងមេភូមិឈ្មោះ ខេង គិន យកទៅចែកគ្នា ។ ដីឡូត៍នេះ អាជ្ញាធរស្រុក បានប្រគល់តែក្រដាសឱ្យ ដោយមិនបានចុះវាស់វែង បោះព្រំ ប្រគល់អោយទេ ដូច្នេះ អ្នកណារស់នៅទីណា ក៏នៅតាមនោះទៅ។ ដោយឡែកប័ណ្ណប្រគល់ដី ខាងលើអោយនោះ អ្នកខ្លះទទួលបានដី អ្នកខ្លះអត់ទទួលបានទេ គឺកាលណោះមានតែគ្រួសារ ស្រី ភួន ជាអ្នកទទួលបានប័ណ្ណនោះ ដោយមិនបែងចែកអោយ​អ្នកផ្សេងឡើយ ។ ចំពោះដីចំការ ៣ហិកតា មេភូមិទួលពង្រ មិនបានបែងចែកទេ ប៉ុនែ្តកាលណោះ ដោយឃើញដីវាល ឈ្មោះ ស្រី ភួន បានពិភាក្សាជាមួយ មេភូមិទួលពង្រ ឈ្មោះ ខេង គិន បំរុងស្នើសុំទៅស្រុក យកដីម្នាក់ ៣ ហិកតា ទៀត ប៉ុន្តែផែនការនេះមិនបានសំរេច ដោយសារសាលាស្រុក បានប្រគល់ដីឡូត៍ ជូនរួចហើយ ។ដូច្នេះបញ្ហាដីចំការ ៣ ហិកតានេះ ពុំដែលមានលិខិតស្នាមណា សំរេចប្រគល់អោយនោះទេ ។ ចំពោះប្រជាពលរដ្ឋ ២១ គ្រួសារនេះ ខ្ញុំក្ដាប់បានថា មានឈ្មោះពិតប្រាកដ តែ៣គ្រួសារទេ ។

ទី1-គឺឈ្មោះ អ៊ឹង សេរីវុទ្ធ និងប្រពន្ធឈ្មោះ មឿយ គួរ ។
ទី2-ឈ្មោះ ជឿន ទន ប្រពន្ធឈ្មោះ ស្រី ស៊ីម៉ាន ហៅ គឹម សួគ៌ មួយគ្រួសារ ។
ទី3-ឈ្មោះ ស្រី ភួន ប្រពន្ធឈ្មោះ ម៉ៅ សាមី 1 គ្រួសារ ។ចំពោះគ្រួសារនោះ មាន​ទីលំនៅ ភូមិក្បាលស្ពាន ប៉ុនែ្តក្រោយពី គាត់ទទួលបានដីឡូត៍ ទំហំ (30ម×50ម)ពីស្រុក គាត់បានមកសង់ផ្ទះ នៅចាំដីទីនោះ ហើយម្ដងគាត់ទៅរស់នៅ ភូមិក្បាលស្ពាន ម្ដងទៅនៅ ភូមិទួលពង្រ ។ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះ ផ្សេងទៀត ក្នុងចំណោម 21 គ្រួសារនោះ ពុំមែនប្រជាពលរដ្ឋនៅភូមិទួលពង្រឡើយ។ខ្ញុំបាទ សូមបញ្ជាក់ថា ឈ្មោះ អ៊ឹង សេរី វុទ្ធ ដែលក្រុម 21 អះអាងថា ស្លាប់នោះ គឺពុំពិតទេ គឺឈ្មោះ អ៊ឹង សេរីវុទ្ធ រស់នៅដល់សព្វថ្ងៃ ហើយបច្ចប្បន្ន កំពុងរស់នៅ ភូមិទូលពង្រ ឃុំប៉ោយប៉ែត ពីមុនគាត់ជា ប្រធានក្រុមទី23 នៃភូមិទួលពង្រ ។

ទី១/យោង តាមការបញ្ជាក់ នៅក្នុងលិខិតលេខៈ ០៧ កវ ២០០៧ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧ របស់ការិយាល័យ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសលទ្ធផលថា ស្នាមមេដៃចំនួន១១គឺជាស្នាមមេដៃក្លែងក្លាយ ស្នាមមេដៃពិតប្រាកដ មានចំនួនតែ៧ស្នាមមេដៃនោះទេ ។

-យោងតាមរបាយការណ៍ អយ្យការអម​សាលាដំបូង ខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៨ គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្ដីពីជន ២១ ឈ្មោះ ប្រព្រឹត្តបទក្លែងបំភាន់​ថ្នាក់​ដឹកនាំរដ្ឋាភិបាល អោយសំរេចប្រគល់​ដីរបស់អ្នកដទៃ មក​អោយ​ខ្លួន នៅចំណុច ភូមិទួលពង្រ (ច័ន្ទគិរី) ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
#-អំពីចម្លើយរបស់អ្នកពាក់ព័ន្ធ ÷
១-លោក ហែម សាវ៉ាត គាត់ពីមុនជា តំណាងប្រជា​ពលរដ្ឋ២១គ្រួសារដំបូងគេនោះឆ្លើយថា÷ ខ្លួនបានទទួលធ្វើជាតំណាងឱ្យ ២១ គ្រួសារ តាមសំណូមពរពីឈ្មោះ ស្រី ភួន ភេទប្រុស និងឈ្មោះ ម៉ៅ សាម៉ី ភេទស្រី ឱ្យជួយស្នើសុំដីចំការក្នុងមួយគ្រួសារ ៣ហិកតា ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីគាត់បានយល់ព្រមធ្វើជាតំណាងហើយ ឈ្មោះ ស្រី ភួន, ម៉ៅ សាម៉ី, និងឈ្មោះ អ៊ឹងសេរីវុទ្ធ បានមកផ្ដិតមេដៃនៅចំពោះមុខលោក ហែម សាវ៉ាត ដោយឡែកអ្នកក្រៅពីនេះ ឈ្មោះ ស្រី ភួន និង ម៉ៅ សាម៉ី
សុំឱ្យយកក្រដាស់ ទៅផ្ដិតមេដៃ តាមគ្រួសារនិមួយៗជាបន្តបន្ទាប់ ដោយសំអាងថា ពួកគេជាប់រវល់ទៅរកស៊ីនៅប្រទេសថៃ ។ ដូច្នេះឈ្មោះក្រៅពីនេះ ពុំបានផ្ដិតមេដៃនៅចំពោះមុខ លោក ហែម សាវ៉ាត នោះទេ ។ ក្រោយពីផ្ដិតមេដៃចប់ហើយ លោក ហែម សាវ៉ាត បានរត់ការស្នើសុំដីចំការ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ឱ្យជនខាងលើ ហើយត្រូវបានសាលាខេត្តបន្ទាយមានជ័យ
ចេញដីកាលេខ ១២១ ដក ឆ លីហ៊ាង២០២២, [1/3/2023 12:30 PM]
ចុះ​ថ្ងៃទី ៦/៦/២០០១ ប្រគល់ដីចំការទំហំ ៣ ហិកតា ក្នុងមួយគ្រួសារឱ្យទៅប្រជាពលរដ្ឋនោះ។ ក្រោយពីដីកានេះចេញភ្លាមត្រូវបានប្រតិកម្ម រវាងឯកឧត្ដម អន ស៊ុំ អភិបាលរងទី១ខេត្ត និងឯកឧត្ដម ថាច់ ឃន អភិបាលខេត្ត(ក្នុងពេលនោះ)ហើយមានការកោះប្រជុំ តាមកំណត់ហេតុ ចុះ​ថ្ងៃទី ២៦/៦/២០០១ មិនទទួលស្គាល់ដីកានេះ ដោយឯកឧត្ដម អភិបាលខេត្ត ចេញមិនត្រឹមត្រូវ ដោយឡែក អាជ្ញាធរស្រុកអូរជ្រៅ បានចេញដីកាលេខ ៨៦៧ អ.ជ ចុះថ្ងៃទៅ ២៧/៦/២០០១ បញ្ជាក់ ពីភាពប៉ះពាល់ ដីអ្នកដទៃ និងពុំមានដីប្រគល់ឱ្យតាមដីកានោះឡើយ។ បញ្ហានេះ លោក ហែម សាវ៉ាត ក៏បានរកជើញ ២១គ្រួសារ ដែលមកពឹងខ្លួន គឺស្ថិតក្នុងស្ថានភាព មិនត្រឹមត្រូវ ដោយឈ្មោះ សនរី ភួន និង ម៉ៅ សាមី ជាមេក្លោងបង្កើតឱ្យមានស្នាមមេដៃពីមនុស្សម្នាក់មកតាំងខ្លួនធ្វើជាប្រជាពលរដ្ឋ ២១ គ្រួសារ ដើម្បីសុំដីពីអាជ្ញាធរផង ហើយបង្កើតឱ្យមានទំនាស់ដល់ថ្នាក់ដឹកនាំខេត្តផង លោក ហែម សាវ៉ាត បានដាក់ពាក្យស្នើសុំ ឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ លុបដីកាលេខ ១២១ ដក ចុះថ្ងៃទី៦/៦/២០០១ ចោល ហើយត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ចេញដីកាលេខ ១៦៧ ដក ចុះថ្ងៃទី(៦/១០/២០០៤) និរាករណ៍ដីកាលេខ ១២១ ដក ចុះថ្ងៃទី (៦/០៦/២០០១) នោះចោលទាំងស្រុង រីឯលោក ហែម សាវ៉ាត ក៏ឈប់ធ្វើជាតំណាងអោយក្រុមនេះរហូតមក ។ បន្ទាប់មកលោក អ៊ឹង សេរីវុទ្ធ ធ្វើជាតំណាងបន្ត ។
លោក អ៊ឹង សេរីវុទ្ធ ឆ្លើយថា ខ្លួនបានទទួលធ្វើជា​តំណាងឱ្យក្រុម ២១ គ្រួសារខាងលើនេះបន្ត កាលណោះខ្លួនមិនដឹង ពីការក្លែងបន្លំ ពីមនុស្ស២១នាក់ ធ្វើជាមនុស្ស ២១ គ្រួសារទេ គឺខ្លួនគិតថា ធ្វើជាតំណាងនេះដើម្បី ទៅចរចារជាមួយគណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យ ឱ្យជួយដោះស្រាយ លុះក្រោយមកទើបដឹងថា មានសកម្មភាពក្លែងដែលបង្កើតឡើងដោយឈ្មោះ ស្រី ភួន និង ម៉ៅ សាមី លោកបានពន្យល់ដល់អ្នកទាំងនោះ រួចក៏យល់ព្រមទាំងអស់គ្នាថា ឈប់ទាមទារអ្វីទាំងអស់ និងសុខចិត្តទទួលយកតាមការដោះស្រាយ របស់គណៈកម្មការ សុរិយោដី និងអាជ្ញាធរ ជៀសវាងមានបញ្ហាបន្តទៀត លុះក្រោយមក បានធ្វើកិច្ចព្រមព្រៀង ចុះថ្ងៃទី ០/១២/២០០៣ នៅចំពោះមុខប្រធានគណៈកម្មការសុរិយោដីដោយសុទ្ធចិត្ត។ លុះក្រោយមក ដោយមានការផ្លាស់ប្ដូរអភិបាលខេត្ត ឈ្មោះ ស្រី ភួន និង ម៉ៅ សាមី ប្រែជាមិបព្រមទទួលយកតាមការព្រមព្រៀងពីមុនវិញ ហើយរត់ទៅពឹង ឯកឧត្ដម ហេង ចាន់ថា អភិបាលខេត្ត និងលោក សរ ចំរុង អភិបាលរងខេត្ត រួចទៅពឹងពាក់អ្នកផ្សេង ឱ្យធ្វើជាតំណាង ដើម្បីតវ៉ា ឲ្យខេត្តប្រគល់ដី តាមដីកាលេខ ១២១ ដក ចុះថ្ងៃទី(៦/៦/២០០១ ឱ្យមកខ្លួន។ដោយឃើញស្ថានភាពបែបនេះលោក អ៊ឹង សេរីវុទ្ធ បាន​ដកខ្លួន ចេញពីការធ្វើជាតំណាង ។ ស្រាប់តែនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០៥ លោក សរ ចំរុង បានធ្វើរបាយការណ៍ គោរពជូនឯកឧត្តមនាយកខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ដ្រី ដោយបានភូតកុហក បំពាន់ និងបំភ្លៃការពិតថា ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមឯកឧត្ដម នាយកខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ដ្រី មេត្តាជួយរាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីសុំឲ្យសម្តេចនាយករដ្ឋមន្ដ្រី ជួយចេញ ស.ជ.ណ អោយប្រជាពលរដ្ឋ ទាំង ២១ គ្រួសារ បានកាន់កាប់ដីរបស់ខ្លួន បន្ថែមលើដីកាសំរេច របស់សាលាខេត្របន្ទាយមានជ័យ លេខ ១២១ ដ.ក ចុះថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០០១ ។ តាមការពិត ដីកាលេខ១២១ ដក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០១ នេះ គឺលោក សរ ចំរុង ខ្លួនឯងនឹងហើយដែលបានប្រតិកម្មប្រឆាំងតវ៉ា ជាមួយឯកឧត្ដម អន ស៊ុំ អភិបាលរងខេត្ត កាលណោះលោក សរ ចំរុង នៅជាអភិបាលស្រុកអូរជ្រៅ លុបចោលទាំងស្រុងបាត់ទៅហើយ ។

យោងតាមឯកសារ សាលក្រម ព្រហ្មទណ្ឌលេខៈ១៤(ច) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថាៈ ចំណែកលោក ទូច គង្គា យោងតាម ចម្លើយសារភាព របស់ជនជាប់ចោទឈ្មោះ ស្រី ភួន និង ម៉ៅ សាមី (ប្ដី-ប្រពន្ធ) បានឆ្លើយថា ប្រជាពលរដ្ឋទាំង២១គ្រួសារបានពឹងពាក់អោយឈ្មោះ ទូច គង្គា ជាអ្នករត់ការអោយបាន សជណ និងមានគណៈកម្មការសម្របសម្រួល ដើម្បីអោយប្រជាពលរដ្ឋ ទាំង២១គ្រួសារទទួលបានដីពិតប្រាកដ ក្រោយពីដីនោះបាន សជណ រួចហើយ ប្រជាពលរដ្ឋបានដឹងគុណឈ្មោះ ទូច គង្គា ទើបពួកខ្លួនបានកាត់ដីជូនឈ្មោះ ទូច គង្គា ហើយអ្នកដែលផ្ដិតមេដៃប្រគល់ដីជូនឈ្មោះ ទូច គង្គា គឺប្រជាពលរដ្ឋទាំង២គ្រួសារ គឺជាចម្លើយមិនអាចឱ្យតុលាការយកមកពិចារណាបានឡើយ ព្រោះថា ស្នាមមេដៃទាំង២១គ្រួសារ ដែលមានឈ្មោះ ស្រី ភួន និងឈ្មោះ ម៉ៅ សាមី តាំងខ្លួនជា​អ្នកតំណាងត្រូវបានគេរកឃើញថា ស្នាមមេដៃចំនួន១១គ្រួសារ ជាស្នាមមេដៃក្លែងក្លាយ ហើយស្នាមមេដៃចំនួន៧ជាស្នាមមេដៃពិតប្រាកដ ដែលបញ្ចាក់ដោយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងលិខិតលេខៈ ០៧ កវ ២០០៧ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧ ម៉្យាងទៀត តាមលិខិតបំភ្លឺរបស់អនុភូមិទួលពង្រឈ្មោះ ចាំ ទុំ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ២១គ្រួសារនេះ មានឈ្មោះពិតប្រាកដ តែ៣គ្រួសារទេ រស់នៅលើដីនោះ (លិខិតបំភ្លឺចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧) ដូច្នេះឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន មិនអាចប្រកែកថា ខ្លួនមិនជាប់ពាក់ព័ន្ធ ក្នុងរឿងក្លែងបន្លំឯកសារសាធារណៈឡើយ ។

ឆ លីហ៊ាង២០២២, [1/3/2023 12:57 PM]
ឆ លីហ៊ាង២០២២:
រាជធានីភ្នំពេញ÷ចេញផ្សាយថ្ងៃទី (03/01/2023) បែកធ្លាយឯកសារ ឯកសារ ក្លែងមេដៃកុហកប្រមុខ​ដឹកនាំ ជាប់ពាក់ព័ន្ធ លោក សរ ចំរុង និង លោក ទូច គង្គា ជាជនសង្ស័យ គឺជាមេក្លោងធំ ក្នុងចំណោម ៤នាក់បានរួមគំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះ ស្រី ភួន និងឈ្មោះ ម៉ៅ សាម៉ី ឃុបឃិតគ្នា ក្លែងមេដៃ និងក្លែង ឯកសារ ភូត កុហក់ ប្រមុខដឹកនាំ ឱ្យសម្រេចប្រគល់ដី ៦៦ ហិកតា ១៥ អាមក​ឱ្យខ្លួន កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០០៨ មកដល់ពេលនេះ មិនទាន់ចប់រឿងរ៉ាងនោះទេ កំពុងប្រឈមមុខ តតាំងគ្នា នៅតាមផ្លូវតុលាការ យ៉ាងក្ដៅគគុកស្វិតស្វាញស៊ីសាច់ហុតឈាម ពីព្រោះតម្លៃដីនៅតំបន់ទួលពង្រនោះ បច្ចុប្បន្នខ្ទង់ ៥០~៦០លាន ដុល្លា ឯណោះ ។

ជាក់ស្ដែង យោងតាមសាលក្រមព្រហ្មទណ្ឌលេខ ÷ ១៤(ច) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចសេចក្ដី ÷
១/-ផ្ដន្ទាទោសលើ
ឈ្មោះ ម៉ៅ សាមី ភេទស្រី កើតឆ្នាំ១៩៥៤ និងឈ្មោះ ស្រី ភួន ភេទប្រុស កើតឆ្នាំ១៩៤៩ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ៥ឆ្នាំ ជាប់ចោទពីបទៈ ក្លែងបន្លំឯកសារសាធារណៈ និងបទៈអ្នកកាន់កាប់ថ្មី លើអចលនវត្ថុឯកជន ប្រព្រឹត្តនៅភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ (បច្ចុប្បន្ន ស្ថិតនៅ ភូមិ​ទួលពង្រ សង្កាត់ផ្សារកណ្ដាល និងភូមិច័ន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) កាលពីអំឡុងឆ្នាំ២០០១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញតិ្តមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ និងតាមមាត្រា ៣៤, មាត្រា ២៥៩ នៃច្បាប់ភូមិបាល ។
២/-បង្គាប់អោយឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន សងសំណងជម្ងឺចិត្ត និងការខាតបង់ពេលវេលាចំនួន ម្ភៃលានរៀល អោយទៅដើម បណ្ដឹងរដ្ឋប្បវេណីឈ្មោះ សម វិជ័យ ។
៣/-បង្គាប់អោយចាប់ខ្លួនឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន យកមកដាក់ពន្ធនាគារ ខេត្តបន្ទាយ មានជ័យ ដើម្បីអនុវត្តទោសតាមច្បាប់ ។
៤/-សាលក្រមនេះជំនុំជម្រះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣០ នាទី រសៀល កំបាំងមុខជនជាប់ចោទឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន ចំពោះមុខដើម បណ្ដឹង រដ្ឋប្បវេណីឈ្មោះ សម វិជ័យ ។

ឈ្មោះ ស្រី ភួន ត្រូវបានតុលាការ ចោទពីបទៈ ក្លែងមេដៃ និងក្លែងឯកសារសាធារណៈ បំភាន់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឱ្យសំរេចប្រគល់ដី បីកន្លែង របស់អ្នកដទៃ ទំហំ ៦៦ ហិកតា ១៥អា មកឱ្យខ្លួន ។
ករណីនេះខ្ញុំបាទ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-អាស៊ានយើងមានចំនួន ៥៤ អង្គភាព បានចុះអង្កេតស្រាវជ្រាវយកចិត្តទុកដាក់ ចំណាយថវិការផ្ទាល់ខ្លួន គ្រប់ៗគ្នា និងពេលវេលា ដើម្បីស្រាវជ្រាវរឿងនេះ ចាប់តាំងពី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ទើបដឹងការពិត ដូច្នេះហើយការស្រាវជ្រាវ រឿងខាងលើនេះ គឺអស់រយៈពេល ២ឆ្នាំ ៣ខែ និង ៧ថ្ងៃ រកឃើញ ឯកសារពាក់ព័ន្ធ សព្វគ្រប់ បានបញ្ជាក់​ឱ្យដឹងថាជនសង្ស័យឈ្មោះ សរ ចំរុង និងឈ្មោះ ទូច គង្គា ជាមេក្លោងក្នុងការទទួលឯកសារ រត់ការឱ្យឈ្មោះ ស្រីភួន និងប្រពន្ធឈ្មោះ ម៉ៅ សាមី

ជាក់ស្ដែង កាលណោះ សាលាខេត្តបន្ទាយមានជ័យលោក ថាច់ ឃន បានសម្រេចចេញដីកាលេខ ១២១ ដក ចុះថ្ងៃទី(៦/៦/២០០១) ចេញស្ងាត់ៗ ប្រគល់ដីចំការទំហំ ០៣ហិកតា ក្នុងមួយគ្រួសារឱ្យទៅប្រជាពលរដ្ឋនោះ។ ក្រោយពីដីកានេះចេញភ្លាមត្រូវបានប្រតិកម្មរវាងឯកឧត្ដម អន ស៊ុំ អភិបាលរងទី១ ខេត្ត និង ឯកឧត្ដម ថាច់ ឃន អភិបាលខេត្ត (ក្នុងពេលនោះ) ហើយក៏មានការកោះប្រជុំ

យោងតាមកំណត់ហេតុ ចុះថ្ងៃទី ២៦/៦/២០០១ មិនទទួលស្គាល់ ដីកានេះ ដោយឯកឧត្ដមអភិបាល ខេត្ត ចេញមិនត្រឹមត្រូវ ដោយឡែកពេលនោះលោក សរ ចំរុង ក្នុងនាមអាជ្ញាធរ ស្រុកអូរជ្រៅ បានចេញលិខិតលេខ ៨៦៧ អ.ជ
ចុះថ្ងៃទី (២៧/៦/២០០១)បញ្ជាក់ពីភាពប៉ះពាល់ ដីអ្នកដ៏ទៃ និងពុំមានដីប្រគល់ឱ្យ តាមដីកានេះឡើយ ។

ជាក់ស្ដែង ករណីវិវាទដីធ្លីខាងលើនេះ បានកើតឡើង រវាង សមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងពួកជន ខិលខូចមួយក្រុម ធ្វើលិខិតតាំងខ្លួន ជាប្រជាពលរដ្ឋ ចំនួន២១ គ្រួសារ បានធ្វើលិខិតពាក្យបណ្ដឹង ចុះថ្ងៃទី២១-១២-២០០៤ គោរពជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រីឱ្យជួយរកយុត្តិធម៌ អះអាងថាខ្លួន បានរស់នៅក្នុងភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រីឯ សមាគមអភិវឌ្ឍន៍កសិកម្មជាតិ មានលោក ណុប ម៉េង បានដាក់ពាក្យបណ្ដឹងចុះថ្ងៃទី (១៨-១០-២០០៥) សំណើសុំសម្ដេចនាយករដ្ឋមន្ត្រីជួយអន្ដរាគមន៍ ចំពោះ​ករណីវិវាទដីធ្លី នៅក្នុងឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រវាង​សមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងប្រជាពលរដ្ឋចំនួន ២១ គ្រួសារ ។

សូមរំលឹកថា កាលណោះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០០៥ ឯកឧត្ដម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន
ប្រធានឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច ជាតិ និងជា​ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រី បានធ្វើរបាយការណ៍គោរពជូន សម្ដេចតេជោ នាយករដ្ឋមន្ដ្រី

ទី១-បញ្ជាក់ថា អត្តសញ្ញាណរបស់ប្រជាពលរដ្ឋទាំង២១គ្រួសារនេះ គឺមានលក្ខណៈ ស្រពិចស្រពិល ពុំមានអត្តសញ្ញាណច្បាស់លាស់ ឬ ឯកសារភ្ជាប់ណា អាចបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ (មានតែតួលេខ)។ ទី២-ចំពោះបណ្ដឹងរបស់ប្រជាពលរដ្ឋ ចំនួន ២១ គ្រួសារ ដែលបាន អះអាងថា រស់នៅភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លើកន្លែងដីទំនាស់

ឆ លីហ៊ាង២០២២, [1/3/2023 12:57 PM]
ហាក់មានភាពមិនច្បាស់លាស់ និងមិនត្រឹមត្រូវ តាម ផ្លូវច្បាប់ ដោយហេតុថា ស្នាមមេដៃមានចំនួនតែ១៨ ហើយក្នុងចំនួននោះ គ្រួសារមួយមានសមាជិក ៥ នាក់ (រួមទាំងអនីតិជន អាយុ ១១ ឆ្នាំម្នាក់ផង) បានបំបែក ទៅជា ៥ គ្រួសារ បានផ្ដិតមេដៃប្ដឹង ហើយ​អ្នកទាំងនេះមិនមានអាស័យដ្ឋាន អចិន្ត្រៃយ៍ នៅភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យឡើយ។ តាមឯកសារផ្ដល់ឲ្យ គឺមានតែ ៨គ្រួសារតែប៉ុណ្ណោះ ដែលមានអាស័យដ្ឋានរស់នៅ ភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ នេះ ។ លើសពីនេះ ពាក្យបណ្ដឹង មិនមានឯកសារសំអាងបញ្ជាក់​អត្តសញ្ញាណរបស់អ្នកប្ដឹង ត្រឹមត្រូវច្បាស់លាស់នោះទេ ។ ក៏ប៉ុន្ដែ បែរជាមានការផ្ដល់ឯកសារសំអាង សំរាប់អ្នកដែលមិនមានឈ្មោះជាអ្នកប្ដឹង នៅក្នុងពាក្យ បណ្ដឹងទៅវិញ ។ តាមផ្លូវច្បាប់ ពាក្យបណ្ដឹងដែលមានចេតនាមិនល្អ មានលក្ខណៈ បន្លំ មិនត្រឹមត្រូវ បែបនេះ គឺមិនអាចទទួលយក មកពិនិត្យ ពិចារណាបានឡើយ ។ បន្តបន្ទាប់មកទៀត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការចំរុះ ដោះស្រាយទំនាស់ដីធ្លី រវាង សមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងប្រជាពលរដ្ឋ ២១ គ្រួសារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បានធ្វើរបាយការណ៍ គោរពជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រីផងដែរ ។

ត្រង់ចំណុចគោរពជូនយោបល់ ÷
ឈរលើគោលការណ៍ដោះស្រាយតាមនយោបាយ ឈ្នះ ឈ្នះ និងគោលការណ៍ណែនាំដោះស្រាយដ៏ខ្ពង់ខ្ពស់ របស់ សម្តេចនាយករដ្ឋមន្ដ្រី គណៈកម្មការចំរុះ សូមផ្ដល់នូវយោបល់ ដោះស្រាយ សំណុំរឿងវិវាទនេះ ដូចតទៅ ÷
ទី១-ទាក់ទងនឹងស្ថានភាពរបស់ប្រជាពលរដ្ឋចំនួន ២១ គ្រួសារ ស្របតាមស្មារតី នៃការសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ដ្រី ក្នុងការដោះស្រាយ ជូនដល់ប្រជាពលរដ្ឋផ្អែកលើការស្រាវជ្រាវជាក់ស្ដែង គួរសម្រេចប្រគល់ដី ជូនប្រជាពលរដ្ឋដែលមានជាក់ស្ដែង និងមានលក្ខណៈ ជាគ្រួសារពិតប្រាកដ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋានទំហំ =(៣០ម×៥០ម) និងផ្ទៃដី បង្កបង្កើនផល ទំហំ ៣ ហិកតា ។ ជាក់ស្ដែងទំនាស់កាន់តែរីកធំឡើងៗ ក្ដៅទៅៗ យោងតាមលិខិតរាយការណ៍ របស់លោក សុខ សារេត អភិបាលរងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ គោរពជូនឯកឧត្តម ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្តីអំពី ករណី ក្លែងបន្លំ ភូតកុហក សម្ដេចនាយករដ្ឋមន្ដ្រី ដើម្បីយកដីរបស់សមាគមអភិវឌ្ឍន៍កសិកម្មជាតិ នៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ត្រង់ចំណុច ការបង្កើតទំនាស់សារជាថ្មី ÷
ប្រជាពលរដ្ឋចំនួន ២១ គ្រួសារខាងលើដដែលនេះ បានប្ដឹងមកសម្ដេចនាយករដ្ឋមន្ត្រីទាមទារយកដីរបស់សមាគមចំនួន ៦៦ ហិកតា ១៥ អា តាមពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៤ ហើយ​ត្រូវ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ដ្រី ចេញលិខិតលេខ ៦០២ ខក.ជណ ០៥ ចុះថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០០៥ ហើយត្រូវបានលោក សរ ចំរុង (កាលណោះ) អភិបាលរងខេត្តបន្ទាយមានជ័យ រាយការណ៍តបមកវិញ តាមលិខិតលេខ ៣៧៤៥ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៥ ដែលមានចុះ​ហត្ថលេខា ដោយលោក ជង់ ប្រសឹដ្ឋ នាយករងខុទ្ទកាល័យសាលាខេត្ត និងអភិបាលរងខេត្តម្នាក់ទៀត អះអាងថា ប្រជាពលរដ្ឋចំនួន ២១ គ្រួសារនេះ កាន់កាប់ដីស្រែសរុបទំហំ ៦៦ ហិកតា និង ១៥ អា ហើយ​ត្រូវអាជ្ញាធរខេត្ត ដោះស្រាយ សំរេចចេញដីកាលេខ ១២១ ដក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០១ និងបានសំណូមពរឱ្យសម្ដេចនាយករដ្ឋមន្ត្រីជួយចេញ ស ជ.ណ អោយប្រជាពលរដ្ឋទាំង ២១ គ្រួសារ បានកាន់កាប់ដីរបស់ខ្លួនបន្ថែមលើដីការសំរេចរបស់សាលាខេត្តបន្ទាយមានជ័យលេខ១២១ ដក ចុះថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០០១ ។ ចំពោះខ្លឹមសារស្នើសុំនេះ ពុំត្រឹមត្រូវទេ ពីព្រោះលោក សរ ចំរុង បានរើសយកដីកា ដែលអាជ្ញាធរខេត្តបដិសេធចោលទាំងស្រុង ជាយូឆ្នាំមកហើយ ទៅភូតកុហក ឯកឧត្ដមនាយកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ដ្រី ហើយមានចេតនាបិទបាំង លាក់ដីលេខ ១៦៧ ខែតុលា ឆ្នាំ២០០៤ របស់សាលាខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឹសការពិត ។

ព្រឹត្តិការថ្មី ÷
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០០៦ ក្រុមគ្រួសាររបស់ឈ្មោះ ស្រី ភួន បានឃុបឃិតជាមួយលោក សយ សុភាព ធ្វើបទសម្ភាសន៍ហើយផ្សាយតាមរយៈទូរទស្សន៍ CTN ទាមទារ​ដីទំហំ ៦៦ ហិកតា ១៥ អា ដែលជាដីរបស់សមាគមថាជារបស់ខ្លួន នាំអោយសម្ដេចសំរេច ហើយត្រូវបានចេញលិខិតលេខ ៧៩៤ សជណ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦ លុបដីកាលេខ ០៨៤ស្ទួន ដក.គសខ. បជ០៤ ចុះថ្ងៃទី(៥/៧/២០០៤) របស់គណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យចោល។ករណីនេះ អាជ្ញាធរខេត្តបានចាត់តាំងឲ្យខ្ញុំ ធ្វើការត្រួតពិនិត្យក្នុងនាមគណៈកម្មការ បានរកឃើញថា តាមពាក្យបណ្ដឹង ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៤ ដែលអះអាងថា ប្រជាពលរដ្ឋ ២១ គ្រួសារនោះ ធាតុពិតគឺជាមនុស្ស ២១ នាក់ ទៅវិញ ដោយមូលហេតុអ្នកទាំនោះផ្ដិតមេដៃបំភ្លឹស ហើយឃុបឃិតគ្នាភូតសម្ដេចនាយករដ្ឋមន្ត្រី ដូចជាគ្រួសារមួយដែលមានសៀវភៅស្នាក់នៅ ចុះថ្ងៃទី ២៨ ខែ មិនា ឆ្នាំ២០០០ ចេញដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានឈ្មោះ ស្រី ភួន ជាប្ដី មេគ្រួសារ ឈ្មោះ ម៉ៅ សាមី ជាប្រពន្ធ និងកូនបីនាក់ឈ្មោះ ស្រី ចាន់សេរី (អាយុ១៨ឆ្នាំនៅក្នុងបន្ទុក) ឈ្មោះ ស្រី ចាន់រស្មី (អាយុ១២ឆ្នាំ) ឈ្មោះ ស្រី ពុទ្ធិរ័ត្ន (អាយុ៦ឆ្នាំ) ។ល។ (អាយុទាំងនេះគិតត្រឹមឆ្នាំ២០០០)

ឆ លីហ៊ាង២០២២, [1/3/2023 12:57 PM]
និង​គ្រួសារបន្ត​ទៀតមានស្ថានភាពប្រហាក់ប្រហែលគ្នា ។ នេះជាអំពើមិនគួរគប្បីមួយដែកពួកទាំនោះរួមទាំងមប្ត្រីខិលខូចមួយចំនួនបានឃុបឃិតគ្នា ដោយមិនចេញមុខ ហើយថ្លើមធំ ហ៊ានភូតកុហក សម្ដេចនាយករដ្ឋមន្ដ្រី ដែលអំពើទាំងនេះ មិនគួរអត់ឱនអោយជាដាច់ខាត។
ការកាត់ដីអោយក្រុម២១គ្រួសារ÷
ដោយផ្អែកតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី នាថ្ងៃទី (២៤/៣/២០០៨) នៅក្រុងព្រះ
សីហនុ ឯកឧត្ដម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំហើយសំរេចឱ្យវាស់វែង រួចអាជ្ញាធរខេត្ត ចេញដីកាលេខ ១៣៥ ដក.ខបជ ចុះថ្ងៃទី(០៧/៤/២០០៨) ប្រគល់ដីទំហំ ៦៦ ហិកតា ១៥ អា អោយទៅឈ្មោះ ទូច គង្គា តំណាងប្រជាពលរដ្ឋ ២១គ្រួសារ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ដីបីកន្លែង ទំហំ៦៦ ហិកតា ១៥ អា កំពង់ជាប់ដីការសម្រេចរក្សាការពារ របស់តុលាការ ខេត្តបន្ទាយមានជ័យ ពីព្រោះ រកឃើញបទក្លែងមេដៃ ក្លែងបន្លំឯកសារសាធារណៈ។

ទី១/យោង តាមលិខិតបំភ្លឺ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧ របស់លោក ចាំ ទុំ អនុភូមិទួលពង្រ បានបំភ្លឺជូនគណៈកម្មការថា ទាក់ទងនឹងប្រជាជន ២១គ្រួសារ ដែលគណៈកម្មការបានដោះស្រាយដីនោះ ខ្ញុំដឹងថា ពីដើមដំបូងក្រុមគ្រួសារឈ្មោះ ស្រី ភួន បានផ្ដួចផ្ដើមគំនិត ជាមួយលោកមេភូមិទួលពង្រ ឈ្មោះ ខេង គិន (ស្លាប់)បានស្នើសុំដីលំនៅដ្ឋាន ពីអាជ្ញាធរ ស្រុកអូរជ្រៅ ហើយត្រូវបានសាលាស្រុក សំរេចប្រគល់ឱ្យ ដោយបែងចែកជាឡូត៍ ក្នុងមួយឡូត៍ (៣០ម×៥០ម) ឱ្យទៅប្រជាពលរដ្ឋ ២១ គ្រួសារ ។ សាលាស្រុកបានចេញប័ណ្ណប្រគល់ដី ដែលមានចុះ​ហត្ថលេខា ដោយលោក តាន់ ស្វាង រួចប្រគល់ឱ្យទៅឈ្មោះ ស្រី ភួន និងមេភូមិឈ្មោះ ខេង គិន យកទៅចែកគ្នា ។ ដីឡូត៍នេះ អាជ្ញាធរស្រុក បានប្រគល់តែក្រដាសឱ្យ ដោយមិនបានចុះវាស់វែង បោះព្រំ ប្រគល់អោយទេ ដូច្នេះ អ្នកណារស់នៅទីណា ក៏នៅតាមនោះទៅ។ ដោយឡែកប័ណ្ណប្រគល់ដី ខាងលើអោយនោះ អ្នកខ្លះទទួលបានដី អ្នកខ្លះអត់ទទួលបានទេ គឺកាលណោះមានតែគ្រួសារ ស្រី ភួន ជាអ្នកទទួលបានប័ណ្ណនោះ ដោយមិនបែងចែកអោយ​អ្នកផ្សេងឡើយ ។ ចំពោះដីចំការ ៣ហិកតា មេភូមិទួលពង្រ មិនបានបែងចែកទេ ប៉ុនែ្តកាលណោះ ដោយឃើញដីវាល ឈ្មោះ ស្រី ភួន បានពិភាក្សាជាមួយ មេភូមិទួលពង្រ ឈ្មោះ ខេង គិន បំរុងស្នើសុំទៅស្រុក យកដីម្នាក់ ៣ ហិកតា ទៀត ប៉ុន្តែផែនការនេះមិនបានសំរេច ដោយសារសាលាស្រុក បានប្រគល់ដីឡូត៍ ជូនរួចហើយ ។ដូច្នេះបញ្ហាដីចំការ ៣ ហិកតានេះ ពុំដែលមានលិខិតស្នាមណា សំរេចប្រគល់អោយនោះទេ ។ ចំពោះប្រជាពលរដ្ឋ ២១ គ្រួសារនេះ ខ្ញុំក្ដាប់បានថា មានឈ្មោះពិតប្រាកដ តែ៣គ្រួសារទេ ។

ទី1-គឺឈ្មោះ អ៊ឹង សេរីវុទ្ធ និងប្រពន្ធឈ្មោះ មឿយ គួរ ។
ទី2-ឈ្មោះ ជឿន ទន ប្រពន្ធឈ្មោះ ស្រី ស៊ីម៉ាន ហៅ គឹម សួគ៌ មួយគ្រួសារ ។
ទី3-ឈ្មោះ ស្រី ភួន ប្រពន្ធឈ្មោះ ម៉ៅ សាមី 1 គ្រួសារ ។ចំពោះគ្រួសារនោះ មាន​ទីលំនៅ ភូមិក្បាលស្ពាន ប៉ុនែ្តក្រោយពី គាត់ទទួលបានដីឡូត៍ ទំហំ (30ម×50ម)ពីស្រុក គាត់បានមកសង់ផ្ទះ នៅចាំដីទីនោះ ហើយម្ដងគាត់ទៅរស់នៅ ភូមិក្បាលស្ពាន ម្ដងទៅនៅ ភូមិទួលពង្រ ។ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះ ផ្សេងទៀត ក្នុងចំណោម 21 គ្រួសារនោះ ពុំមែនប្រជាពលរដ្ឋនៅភូមិទួលពង្រឡើយ។ខ្ញុំបាទ សូមបញ្ជាក់ថា ឈ្មោះ អ៊ឹង សេរី វុទ្ធ ដែលក្រុម 21 អះអាងថា ស្លាប់នោះ គឺពុំពិតទេ គឺឈ្មោះ អ៊ឹង សេរីវុទ្ធ រស់នៅដល់សព្វថ្ងៃ ហើយបច្ចប្បន្ន កំពុងរស់នៅ ភូមិទូលពង្រ ឃុំប៉ោយប៉ែត ពីមុនគាត់ជា ប្រធានក្រុមទី23 នៃភូមិទួលពង្រ ។

ទី១/យោង តាមការបញ្ជាក់ នៅក្នុងលិខិតលេខៈ ០៧ កវ ២០០៧ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧ របស់ការិយាល័យ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសលទ្ធផលថា ស្នាមមេដៃចំនួន១១គឺជាស្នាមមេដៃក្លែងក្លាយ ស្នាមមេដៃពិតប្រាកដ មានចំនួនតែ៧ស្នាមមេដៃនោះទេ ។

-យោងតាមរបាយការណ៍ អយ្យការអម​សាលាដំបូង ខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៨ គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្ដីពីជន ២១ ឈ្មោះ ប្រព្រឹត្តបទក្លែងបំភាន់​ថ្នាក់​ដឹកនាំរដ្ឋាភិបាល អោយសំរេចប្រគល់​ដីរបស់អ្នកដទៃ មក​អោយ​ខ្លួន នៅចំណុច ភូមិទួលពង្រ (ច័ន្ទគិរី) ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
#-អំពីចម្លើយរបស់អ្នកពាក់ព័ន្ធ ÷
១-លោក ហែម សាវ៉ាត គាត់ពីមុនជា តំណាងប្រជា​ពលរដ្ឋ២១គ្រួសារដំបូងគេនោះឆ្លើយថា÷ ខ្លួនបានទទួលធ្វើជាតំណាងឱ្យ ២១ គ្រួសារ តាមសំណូមពរពីឈ្មោះ ស្រី ភួន ភេទប្រុស និងឈ្មោះ ម៉ៅ សាម៉ី ភេទស្រី ឱ្យជួយស្នើសុំដីចំការក្នុងមួយគ្រួសារ ៣ហិកតា ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីគាត់បានយល់ព្រមធ្វើជាតំណាងហើយ ឈ្មោះ ស្រី ភួន, ម៉ៅ សាម៉ី, និងឈ្មោះ អ៊ឹងសេរីវុទ្ធ បានមកផ្ដិតមេដៃនៅចំពោះមុខលោក ហែម សាវ៉ាត ដោយឡែកអ្នកក្រៅពីនេះ ឈ្មោះ ស្រី ភួន និង ម៉ៅ សាម៉ី
សុំឱ្យយកក្រដាស់ ទៅផ្ដិតមេដៃ តាមគ្រួសារនិមួយៗជាបន្តបន្ទាប់ ដោយសំអាងថា ពួកគេជាប់រវល់ទៅរកស៊ីនៅប្រទេសថៃ ។ ដូច្នេះឈ្មោះក្រៅពីនេះ ពុំបានផ្ដិតមេដៃនៅចំពោះមុខ លោក ហែម សាវ៉ាត នោះទេ ។ ក្រោយពីផ្ដិតមេដៃចប់ហើយ លោក ហែម សាវ៉ាត បានរត់ការស្នើសុំដីចំការ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ឱ្យជនខាងលើ ហើយត្រូវបានសាលាខេត្តបន្ទាយមានជ័យ

ចេញដីកាលេខ ១២១ ដក

ឆ លីហ៊ាង២០២២, [1/3/2023 12:57 PM]
ចុះ​ថ្ងៃទី ៦/៦/២០០១ ប្រគល់ដីចំការទំហំ ៣ ហិកតា ក្នុងមួយគ្រួសារឱ្យទៅប្រជាពលរដ្ឋនោះ។ ក្រោយពីដីកានេះចេញភ្លាមត្រូវបានប្រតិកម្ម រវាងឯកឧត្ដម អន ស៊ុំ អភិបាលរងទី១ខេត្ត និងឯកឧត្ដម ថាច់ ឃន អភិបាលខេត្ត(ក្នុងពេលនោះ)ហើយមានការកោះប្រជុំ តាមកំណត់ហេតុ ចុះ​ថ្ងៃទី ២៦/៦/២០០១ មិនទទួលស្គាល់ដីកានេះ ដោយឯកឧត្ដម អភិបាលខេត្ត ចេញមិនត្រឹមត្រូវ ដោយឡែក អាជ្ញាធរស្រុកអូរជ្រៅ បានចេញដីកាលេខ ៨៦៧ អ.ជ ចុះថ្ងៃទៅ ២៧/៦/២០០១ បញ្ជាក់ ពីភាពប៉ះពាល់ ដីអ្នកដទៃ និងពុំមានដីប្រគល់ឱ្យតាមដីកានោះឡើយ។ បញ្ហានេះ លោក ហែម សាវ៉ាត ក៏បានរកជើញ ២១គ្រួសារ ដែលមកពឹងខ្លួន គឺស្ថិតក្នុងស្ថានភាព មិនត្រឹមត្រូវ ដោយឈ្មោះ សនរី ភួន និង ម៉ៅ សាមី ជាមេក្លោងបង្កើតឱ្យមានស្នាមមេដៃពីមនុស្សម្នាក់មកតាំងខ្លួនធ្វើជាប្រជាពលរដ្ឋ ២១ គ្រួសារ ដើម្បីសុំដីពីអាជ្ញាធរផង ហើយបង្កើតឱ្យមានទំនាស់ដល់ថ្នាក់ដឹកនាំខេត្តផង លោក ហែម សាវ៉ាត បានដាក់ពាក្យស្នើសុំ ឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ លុបដីកាលេខ ១២១ ដក ចុះថ្ងៃទី៦/៦/២០០១ ចោល ហើយត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ចេញដីកាលេខ ១៦៧ ដក ចុះថ្ងៃទី(៦/១០/២០០៤) និរាករណ៍ដីកាលេខ ១២១ ដក ចុះថ្ងៃទី (៦/០៦/២០០១) នោះចោលទាំងស្រុង រីឯលោក ហែម សាវ៉ាត ក៏ឈប់ធ្វើជាតំណាងអោយក្រុមនេះរហូតមក ។ បន្ទាប់មកលោក អ៊ឹង សេរីវុទ្ធ ធ្វើជាតំណាងបន្ត ។
លោក អ៊ឹង សេរីវុទ្ធ ឆ្លើយថា ខ្លួនបានទទួលធ្វើជា​តំណាងឱ្យក្រុម ២១ គ្រួសារខាងលើនេះបន្ត កាលណោះខ្លួនមិនដឹង ពីការក្លែងបន្លំ ពីមនុស្ស២១នាក់ ធ្វើជាមនុស្ស ២១ គ្រួសារទេ គឺខ្លួនគិតថា ធ្វើជាតំណាងនេះដើម្បី ទៅចរចារជាមួយគណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យ ឱ្យជួយដោះស្រាយ លុះក្រោយមកទើបដឹងថា មានសកម្មភាពក្លែងដែលបង្កើតឡើងដោយឈ្មោះ ស្រី ភួន និង ម៉ៅ សាមី លោកបានពន្យល់ដល់អ្នកទាំងនោះ រួចក៏យល់ព្រមទាំងអស់គ្នាថា ឈប់ទាមទារអ្វីទាំងអស់ និងសុខចិត្តទទួលយកតាមការដោះស្រាយ របស់គណៈកម្មការ សុរិយោដី និងអាជ្ញាធរ ជៀសវាងមានបញ្ហាបន្តទៀត លុះក្រោយមក បានធ្វើកិច្ចព្រមព្រៀង ចុះថ្ងៃទី ០/១២/២០០៣ នៅចំពោះមុខប្រធានគណៈកម្មការសុរិយោដីដោយសុទ្ធចិត្ត។ លុះក្រោយមក ដោយមានការផ្លាស់ប្ដូរអភិបាលខេត្ត ឈ្មោះ ស្រី ភួន និង ម៉ៅ សាមី ប្រែជាមិបព្រមទទួលយកតាមការព្រមព្រៀងពីមុនវិញ ហើយរត់ទៅពឹង ឯកឧត្ដម ហេង ចាន់ថា អភិបាលខេត្ត និងលោក សរ ចំរុង អភិបាលរងខេត្ត រួចទៅពឹងពាក់អ្នកផ្សេង ឱ្យធ្វើជាតំណាង ដើម្បីតវ៉ា ឲ្យខេត្តប្រគល់ដី តាមដីកាលេខ ១២១ ដក ចុះថ្ងៃទី(៦/៦/២០០១ ឱ្យមកខ្លួន។ដោយឃើញស្ថានភាពបែបនេះលោក អ៊ឹង សេរីវុទ្ធ បាន​ដកខ្លួន ចេញពីការធ្វើជាតំណាង ។ ស្រាប់តែនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០៥ លោក សរ ចំរុង បានធ្វើរបាយការណ៍ គោរពជូនឯកឧត្តមនាយកខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ដ្រី ដោយបានភូតកុហក បំពាន់ និងបំភ្លៃការពិតថា ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមឯកឧត្ដម នាយកខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ដ្រី មេត្តាជួយរាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីសុំឲ្យសម្តេចនាយករដ្ឋមន្ដ្រី ជួយចេញ ស.ជ.ណ អោយប្រជាពលរដ្ឋ ទាំង ២១ គ្រួសារ បានកាន់កាប់ដីរបស់ខ្លួន បន្ថែមលើដីកាសំរេច របស់សាលាខេត្របន្ទាយមានជ័យ លេខ ១២១ ដ.ក ចុះថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០០១ ។ តាមការពិត ដីកាលេខ១២១ ដក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០១ នេះ គឺលោក សរ ចំរុង ខ្លួនឯងនឹងហើយដែលបានប្រតិកម្មប្រឆាំងតវ៉ា ជាមួយឯកឧត្ដម អន ស៊ុំ អភិបាលរងខេត្ត កាលណោះលោក សរ ចំរុង នៅជាអភិបាលស្រុកអូរជ្រៅ លុបចោលទាំងស្រុងបាត់ទៅហើយ ។

យោងតាមឯកសារ សាលក្រម ព្រហ្មទណ្ឌលេខៈ១៤(ច) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថាៈ ចំណែកលោក ទូច គង្គា យោងតាម ចម្លើយសារភាព របស់ជនជាប់ចោទឈ្មោះ ស្រី ភួន និង ម៉ៅ សាមី (ប្ដី-ប្រពន្ធ) បានឆ្លើយថា ប្រជាពលរដ្ឋទាំង២១គ្រួសារបានពឹងពាក់អោយឈ្មោះ ទូច គង្គា ជាអ្នករត់ការអោយបាន សជណ និងមានគណៈកម្មការសម្របសម្រួល ដើម្បីអោយប្រជាពលរដ្ឋ ទាំង២១គ្រួសារទទួលបានដីពិតប្រាកដ ក្រោយពីដីនោះបាន សជណ រួចហើយ ប្រជាពលរដ្ឋបានដឹងគុណឈ្មោះ ទូច គង្គា ទើបពួកខ្លួនបានកាត់ដីជូនឈ្មោះ ទូច គង្គា ហើយអ្នកដែលផ្ដិតមេដៃប្រគល់ដីជូនឈ្មោះ ទូច គង្គា គឺប្រជាពលរដ្ឋទាំង២គ្រួសារ គឺជាចម្លើយមិនអាចឱ្យតុលាការយកមកពិចារណាបានឡើយ ព្រោះថា ស្នាមមេដៃទាំង២១គ្រួសារ ដែលមានឈ្មោះ ស្រី ភួន និងឈ្មោះ ម៉ៅ សាមី តាំងខ្លួនជា​អ្នកតំណាងត្រូវបានគេរកឃើញថា ស្នាមមេដៃចំនួន១១គ្រួសារ ជាស្នាមមេដៃក្លែងក្លាយ ហើយស្នាមមេដៃចំនួន៧ជាស្នាមមេដៃពិតប្រាកដ ដែលបញ្ចាក់ដោយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងលិខិតលេខៈ ០៧ កវ ២០០៧ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧ ម៉្យាងទៀត តាមលិខិតបំភ្លឺរបស់អនុភូមិទួលពង្រឈ្មោះ ចាំ ទុំ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ២១គ្រួសារនេះ មានឈ្មោះពិតប្រាកដ តែ៣គ្រួសារទេ រស់នៅលើដីនោះ (លិខិតបំភ្លឺចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧) ដូច្នេះឈ្មោះ ម៉ៅ សាមី និងឈ្មោះ ស្រី ភួន មិនអាចប្រកែកថា ខ្លួនមិនជាប់ពាក់ព័ន្ធ ក្នុងរឿងក្លែងបន្លំឯកសារសាធារណៈឡើយ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ