ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
តើវាសនា លោកប្រាក់សុគន្ធសំណាងជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជួន សុវណ្ណ ព្រមទាំងប្រពន្ធមានឈ្មោះ ធី សុគន្ធាអាចគេចផុតពីរសំណាញ់ច្បាប់ដែរឬទេ ខណ:អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍ បញ្ជារឱ្យ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ ចាត់ការតាមច្បាប់ លើជនសង្ស័យមានឈ្មោះខាងលើដែលឃុបឃិតគ្នា ក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលួចលក់អចលនវត្ថុអ្នកដទៃហើយ។
Mon,13 March 2023 (Time 09:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 313នាក់)

រាជធានីភ្នំពេញ៖ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការចុះផ្សាយរឿងដ៌ភ្ញាក់ផ្អើលមួយពាក់ព័ន្ធទៅនិងអគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានបញ្ជារឱ្យ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ ចាត់ការតាមច្បាប់ ទៅលើជនសង្ស័យ ដែលមានឈ្មោះ ប្រាក់ សុគន្ធសំណាង តួនាទីជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជួន សុវណ្ណ ព្រមទាំងប្រពន្ធមានឈ្មោះ ធី សុគន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលួចលក់អចលនវត្ថុរបស់អ្នកដទៃហើយ។

ជាក់ស្ដែងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ អង្គភាពសារព័ត៌មានយើងទទួលបានប្រភពព័ត៌មានបែកធ្លាយរបស់មហាអយ្យការអមសាលាឧទ្ទរណ៍រាជធានីភ្នំពេញមាន លេខ ១៨៦ ម.ហ.ក /០២៣ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២៣ ដោយចុះហត្ថលេខានិងត្រាដោយ ត.ប អគ្គព្រះរាជអាជ្ញា អគ្គលេខារង ទឹម សង្វារិទ្ធិ ដែលមានខ្លឹមសារដូចខាងក្រោម។
ឯកឧត្តម អគ្គព្រះរាជអាជ្ញា សាលាឧទ្ទ
រណ៍ បានចារឯកភាពពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ យ៉ាត សាន និង ប្រពន្ធឈ្មោះ តុប ចាន់ថុល ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សុំស្នើធ្វើការអង្កេត និងដាក់ក្រោមការពិនិត្យ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ទៅ លើជនសង្ស័យឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ពីបទ សុំឲ្យផ្តល់ឯកសារដោយទុច្ចរិត និងបទលួចលក់អចលនវត្ថុអ្នកដទៃ និង ជនសង្ស័យឈ្មោះ ប្រាក់ សុគន្ធសំណាង ពីបទផ្ដល់ឯកសារដោយទុច្ចរិត ក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ៦២៩ ចុះថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើក្នុងករណីរកឃើញថាមាន ពីបទផ្ដល់ឯកសារដោយទុច្ចរិត និង ពីបទ សុំឲ្យផ្តល់ឯកសារដោយទុច្ចរិត និងបទលួចលក់អចលនវត្ថុអ្នកដទៃ ប៉ុណ្ណឹងហើយ តើ លោក ប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ អាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ? ជុំវិញករណីនេះដែរអង្គភាពយើងទទួលបានប្រភពបែកធ្លាយមកថា លោកប្រាក់ សុគន្ធ សំណាង កំពុងតែរត់ខ្វែងដៃខ្វែងជើង រកការពឹងពាក់ពីរអ្នកធំដើម្បីឲ្យគេជួយ ខណៈដែលឯកឧត្តម អគ្គព្រះរាជអាជ្ញា សាលាឧទ្ទរណ៍ បានចារឯកភាពពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ យ៉ាត សាននិង ប្រពន្ធឈ្មោះ តុប ចាន់ថុល ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦២៩ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលបានឃុបឃិតគ្នាជាមួយប្រជាពលរដ្ឋ ពីរនាក់ប្តីប្រពន្ធដែលប្តីមានឈ្មោះ ជួន សុវណ្ណ ប្រពន្ធឈ្មោះ ធី សុគន្ធា ដែលគេស្គាល់ច្បាស់ថា ជាថៅកែម្ចាស់ហ្វេនស៊ុបចង្កាក់នៅក្នុងប្រទេសកម្ពុជាផងដែរ បានរំលោភបំពានយកដីធ្លីរបស់ប្រជាពលរដ្ឋម្ចាស់ដីយ៉ាងពិតប្រាកដ ។

យោងតាមប្រភពព័ត៌មានបានបន្តទៀតថា លោក ប្រាក់ សុគន្ធសំណាង ប្រធានភូមិបាលខណ្ឌដង្កោពិតជាមិនធម្មតានោះទេ? ដោយគេដឹងថាជាកូនបង្កើតរបស់ លោក ជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិដោយគេដាក់ការសង្ស័យ ថា អាងខ្លួនមានតួនាទីជាប្រធានភូមិបាលខណ្ឌដង្កោផង ឬក៌អាងមានខ្នងធំនៅពីរក្រោយទើបហ៊ានប្រព្រឹត្តអំពើពុករលួយនិងឃុបឃិតគ្នាលួចបំពានយកដីរបស់ប្រជាពលរដ្ឋដែលនៅសេសសល់ពីរការលក់ដូរនោះបានលួចធ្វើប្លង់ថ្មីសរុបទំហំផ្ទៃដីទាំងអស់តែម្តង ក៌ប៉ុន្តែបន់ព្រះសំពះទេវតាមិនជួយ រក្សារអាថ៌កំបាំងមិនបាន ទើបបែកធ្លាយ អគ្គព្រះរាជអាជ្ញា សាលាឧទ្ទរណ៍ បានចារឯកភាពពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ យ៉ាត សាននិង ប្រពន្ធឈ្មោះ តុប ចាន់ថុល ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦២៩ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលបានឃុបឃិតគ្នាយ៉ាងពិតប្រាកដថា លោក ប្រាក់ សុគន្ធសំណាង ប្រធានការិល័យភូមិបាលខណ្ឌដង្កោ លួចបន្លំធ្វើឯកសារធ្វើប្លង់រំលោភយកដីរបស់ប្រជាពលរដ្ឋ ទាំងបំពានទំហំ១១៤៩ម៉ែត្រ។


នៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ អង្គភាពសារព័ត៌មានយើងទទួលបានព័ត៌មានមកថាផ្ទៃដីលោក យ៉ាត សាន និងប្រពន្ធ យោងតាមលិខិតបញ្ជាក់ បង្កាន់ដៃដីនៅឆ្នាំ១៩៩០ ដែលមានទំហំ៤១៣៩ម៉ែត្រការេគាត់បានលក់ទៅឱ្យ ឈ្មោះសុខ មេត្រី និងប្រពន្ធឈ្មោះឆាយ សុភា នៅថ្ងែទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ គឺលក់ដីទំហំ២៤៩៥ម៉ែត្រការេមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២០៥១៥០៤.០០០២ចុះថ្ងែទី១៧ ខែកុម្ភៈ ឆ្នាំ២០១២។ ការលក់ដីនេះបន្តគ្នាពីនាក់ទី១ឈ្មោះមុិច សុខមេត្រីនិងប្រពន្ធឈ្មោះឆាយ សុភាបានលក់បន្តទៅអោយឈ្មោះរ៉ង រ៉ានៅថ្ងែទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦លក់ដីទំហំ២៤៩៥ម៉ែត្រការេ ទី២ឈ្មោះរ៉ង រ៉ាបានលក់ដីនេះបន្តអោយឈ្មោះភឿង សុវណ្ណនិងប្រពន្ធឈ្មោះកុក ថៃ នៅថ្ងែទី១២ ខែកក្កដា ឆ្នាំ២០១៦លក់ដីទំហំ២៤៩៥ម៉ែត្រការេ និងទី៣ឈ្មោះភឿង សុវណ្ណប្រពន្ធឈ្មោះកុក ថៃបានលក់ដីនេះបន្តឱ្យ ទៅឈ្មោះជួន សុវណ្ណនិងប្រពន្ធឈ្មោះ ធី សុគន្ធានៅថ្ងែទី១៣ ខែមិនា ឆ្នាំ២០១៨។បើយោងតាមការបំភ្លឺពីអ្នកដែលលក់ដីបន្តបន្ទាប់គ្នានោះ គឺពួកគាត់បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងដូចៗគ្នាថាពួកគាត់បានលក់ដីតែទំហំ២៤៩៥ម៉ែត្រការេដូចក្នុងប្លង់កាន់កាប់របស់ឈ្មោះយ៉ាត សាននិងប្រពន្ធ បានលក់ឱ្យ ពួកគាត់រឺឯប្លង់ដីរបស់ឈ្មោះជួន សុវណ្ណនិងប្រពន្ធឈ្មោះធី សុគន្ធាបានរួមគំនិតគ្នាជាមួយលោកប្រាក់ សុគន្ធសំណាង លួចធ្វើប្លង់យកដីពួកគាត់ដែលនៅសល់ទំហំ១១៤៩ម៉ែត្រការ៉េដោយបានកាត់ដីចំណីផ្លូវជាតិទំហំ៤៩៥ម៉ែត្រការេដូចច្នេះយោងតាមឯកសារពាក់ពន្ធ័យកដីគាត់ទំហំ១១៤៩ម៉ែត្រការេឯណ្ណោះ។ ហើយក្រោយពីពីមានការឃុបឃិតគ្នាលួចធ្វើប្លង់ដូចក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២០៥១៥០៤.០២០១(ក្បាលដីលេខ២០១)ដែលមានទំហំ៣៦៤៤ម៉ែត្រការេ រឺឯប្លង់ដីដែលលោកយ៉ាត សាន លក់មានទំហំតែ២៤៩៥ម៉ែត្រការេតែប៉ុណ្ណោះដូចក្នុងវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ១២០៥១៥០៤.០០០២(ក្បាលដីលេខ២)រួចបានលក់បន្តឱ្យទៅឈ្មោះខូវ ម៉ាត់ធៀវនិងប្រពន្ធឈ្មោះលឹម សុខណៃ។

យោងតាមអ្នកទទួលសិទ្ធិកាន់កាប់ដីខាងលើនោះបានបន្តថាតើលោកមានអំណាស់អំណាងអ្វីចំពោះក្បាលដីនេះលោកជួន សុវណ្ណម្ចាស់ដីទទួលទិញបន្តមានប្រសាសន៍ថាដីនេះខ្ញុំជាម្ចាស់ទី៤ហើយដីនេះខ្ញុំជាអ្នកស្នើសុំបំពេញបន្ថែមទៅមន្ទីរសុរិយោដីរាជធានីភ្នំពេញអោយចេញបណ្ណ័ថ្មីអោយខ្ញុំបាទ។ភាគីម្ចាស់ដីបានបញ្ជាក់ថាពួកគាត់បានលក់ដីតែទំហំ២៤៩៥ម៉ែត្រការេដូចក្នុងប្លង់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ១២០៥១៥០៤.០០០២(ក្បាលដីលេខ២)តែប៉ុណ្ណោះ ហើយចំពោះដីនៅសល់ពួកខ្ញុំបានមិនទាន់បានលក់នោះទេ។

ជាចុងក្រោយ លោក យ៉ាត សាននិង ប្រពន្ធឈ្មោះ តុប ចាន់ថុលបានស្នើឲ្យអង្គភាពសារព័ត៌មានយើងធ្វើការចុះផ្សាយក៏ដូចជាការសំណូមពរទៅដល់ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងជួយពិនិត្យអង្កេតមើលភាពជាក់ស្ដែងនៅចំណុចដែលមានខ្លឹមសារក្នុងការចុះផ្សាយខាងលើនេះផងស្តីពីរទុក្ខកង្វល់របស់ប្រជាពលរដ្ឋនិងទទួលរងនូវភាពអយុត្តិធម៌ពីសំណាក់បុគ្គលបានឃុបឃិតគ្នាខាងលើនេះផង និង សំណូមពរដល់សម្ដេចតេជោ ហ៊ុន សែន ជាសម្ដេចបីតាសន្តិភាព និងសម្ដេចមាតាសន្តិភាពពិតៗសូមជួយចាត់ឲ្យក្រសួងពាក់ព័ន្ធដូចជា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតនៅទង្វើ របស់ លោក ប្រាក់ សុគន្ធសំណាង និង បក្ខពួកនេះផង ដើម្បីផ្តល់នៅក្តីសង្ឃឹមជូនក្រុមគ្រួសារនាងខ្ញុំដោយក្តីអនុគ្រោះផងចុះ ខ្ញុំបាទ-នាងខ្ញុំ មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទពិតជាយកចិត្តទុកដាក់ រកយុត្តិធម៌ឱ្យក្រុមគ្រួសារយើងខ្ញុំជាក់ជាពុំខាននោះឡើយ ព្រោះពួកខ្ញុំបានលក់ដីចំនួនពីរលើកពិតប្រាកដមែន ក៌ប៉ុន្តែមិនអស់ដីពួកខ្ញុំនៅឡើយនោះទេ? ហើយពួកខ្ញុំធ្វើការតវ៉ានេះ និងសូមកិច្ចអន្តរាគមន៍ ដើម្បីផ្ដល់នៅភាពយុត្តិធម៌ផ្តល់ដីនៅសល់នោះមកវិញ តែប៉ុណ្ណោះ មិនចង់បានដីអ្នកដ៌ទៃនោះឡើយ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានកាតព្វកិច្ចនិងមានឆន្ទៈបំរើប្រជាពលរដ្ឋឲ្យបានល្អមិនមែនរបៀបធ្វើលំៗការអ៊ែលៗរួមគំនិតជាមួយពីរនាក់ប្តីប្រពន្ធបែបនេះនោះឡើយ៕

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ