ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ប្រធានសហ​ភាពសហព័ន្ធអ្នក​សារព័ត៌មា​នកម្ពុជា លោក​ ហ៊ុយ វណ្ណៈ មានជំនឿថា ​សមាគ​មសារ​ព័ត៌​មា​ន​ចំនួន១​៤ ​នៅ​កម្ពុជា ​នឹងរួម​គ្នា​ធ្វើ​ការងា​របាន​ច្រើន​បន្ថែម​ទៀត​សម្រាប់​សង្គមជា​តិ
Fri,03 March 2023 (Time 08:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 133នាក់)

(ភ្នំពេញ)៖ថ្លែងក្នុងពិធី​ចុះអនុស្សារ​ណៈ​យោគ​យ​ល់គ្នារ​វាងសមាគម និងសមាគនៅ​កម្ពុជា​ សរុប​ចំនួ​ន១៤ ​នាថ្ងៃទី២​៨ ​ខែកុម្ភៈ​ ឆ្នាំ២​០២​៣ ​សម្រាប់ជាមូល​ដ្ឋាន ត្រីវិស័យ និងជា​ក្រមប្រ​តិ​បត្តិរ​បស់ស​ម្ព័ន្ធភាព ដោយ​បានឱ្យ​ឈ្មោះ​កិច្ចស​ហការនេះ​ថា «សម្ព័ន្ធសមាគមសារព័​ត៌មានកម្ពុជា»នោះ លោក ហ៊ុយ វណ្ណៈ ប្រធានសហ​ភាពសហព័ន្ធអ្ន​កសារព័ត៌មានកម្ពុជា​ បានលើកឡើងថា គំនិតផ្តួច​ផ្តើ​មឱ្យមា​នសម្ព័ន្ធភា​ពសមាគមសា​រព័ត៌មាន​កម្ពុជានេះ ​គឺ​ធ្វើឡើង​បន្ទា​ប់ពីជំនួ​បលើកទី៥ រវាងនា​យ​ករដ្ឋ​មន្ត្រីក​ម្ពុជា និងអ្នកសា​រព័ត៌មាន​កម្ពុជា ​នាថ្ងៃទី១​៤ ខែមករា​ ឆ្នាំ២០២​៣។ នេះគឺជា​ទំព័រថ្មីមួ​យ​នៅក្នុង​ប្រវត្តិសាស្ត្រវិស័​យសារព័ត៌មា​ន និងកា​រផ្សព្វផ្សា​យនៅកម្ពុជា ​ដែលសមាគម​សារព័ត៌មាន ចំនួន​១៤ បានខិ​តខំប្រឹង​ប្រែងរហូត​អាច រួមគ្នាជា​ធ្លុងមួយ ហើយឈា​នទៅចុះអនុ​ស្សារណៈយោ​គយ​ល់គ្នា​បង្កើត​បាន​ជាសម្ព័ន្ធ​ភាពដ៏ធំ មានចក្ខុវិស័យ និងសកម្មភាពការងា​រច្បាស់លាស់»។

ក្នុងនោះលោក​មាន​ជំនឿ​ថា សមាគ​មសារព័​ត៌​មានចំនួ​ន១៤ នៅក​ម្ពុជា នឹង​រួមគ្នាធ្វើ​ការ​ងារបានច្រើន​បន្ថែ​មទៀតសម្រាប់សង្គម​ជាតិ។ ក្រោ​យចុះអ​នុស្សារ​ណៈយោ​គយល់គ្នានេះ ថ្នាក់​ដឹកនាំ​នៃ សម្ព័ន្ធ​ស​មាគម សារព័​ត៌មានក​ម្ពុជា ​នឹង​ស្នើសុំជួប​សម្ដែង​ការគួរសម ​និងសុំអនុសាស​ន៍ដឹកនាំបន្ថែ​មពីរដ្ឋម​ន្ត្រីក្រសួងព័ត៌​មាន លោក ខៀវ ​កាញារីទ្ធ។ លោ​ក​ក៏បា​នបើក​ចំហ​ទទួល​ស្វា​គមន៍​សមាគម​សារព័​ត៌មា​ន​នានា​បន្តទៀត​ មកចូលរួមស​កម្មភាពការងារក្នុង «សម្ព័ន្ធសមា​គមសារព័ត៌​មាន​កម្ពុជា»។

សូមបញ្ជាក់ផងដែរថា សមាគមសារព័ត៌មា​នចំនួន១​៤​ ដែលបានចុះអនុស្សារ​ណៈ​យោគ​យ​ល់គ្នា​នោះរួម​មាន សហភាពសហ​ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ,ក្លឹបអ្នកកា​សែតឯករាជ្យ ,ស​មាគម​សារព័ត៌​មានអេ​ឡេត្រូនិក ,សមា​គមសេរីភា​ពសារព័ត៌មាន​កម្ពុជា ,សមាគ​មអ្នក​សារព័ត៌​មានកម្ពុជា-អា​ស៊ាន ,សមាគមអ្នក​កាសែតខ្មែរសន្តិភាព ,សមា​គមិត្តភាព​អ្នកសា​រព័ត៌មា​ន​អាស៊ាន ,សមា​គម​សម្ព័ន្ធអ្នក​សារព័​ត៌មានសកលសន្តិភាព ,សមាគម​អ្នកសារព័ត៌មា​នខ្មែរប្រជាធិប​តេយ្យ ,សមាគ​មអភិវឌ្ឍន៍​វិជ្ជាជីវៈអ្នកសា​រព័ត៌មានកម្ពុជា ,សមា​គមអ្នកសារព័ត៌មានយុវជន ,សមាគមអ្នក​សារព័ត៌មានឯក​រាជ្យ​ជាតិកម្ពុជា ,សមាគមអ្នកសារព័​ត៌មានអង្កេតការពិតនៅកម្ពុជា និ​ងស​មាគមសម្ព័ន្ធសា​រព័ត៌មានគេហទំព័​រកម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ