ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស អញ្ជើញជាអធិបតីភាពក្នុងពិធី បើកការរដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ស្ថិតនៅក្នុង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល
Sat,07 December 2019 (Time 05:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 388នាក់)

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃសៅរ៍ ទី១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធី បើកការរដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ១០៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ក្នុងពិធីបើកការដ្ឋានសាងសង់នេះ ឯកឧត្ដមប្រាក់ សុខុន មានប្រសាសន៍ថា ការសាងសង់ផ្លូវបេតុងនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំព្រែកអំបិល ហើយផ្លូវនេះ សាងសង់រួចរាល់ជាស្ថាពរនៅនាពេលខាងមុខ គឺមុនចូលឆ្នាំខ្មែរ ការសាងសង់ផ្លូវបេតុងខាងលើនេះ គឺសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិ ។
ឯកឧត្ដមបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ នៅពេលដែលផ្លូវបេតុងមួយខ្សែនេះ សាងសង់រួចរាលជាស្ថាពរ សូមបងប្អូនប្រជាពលរដ្ឋ ជួយចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់ បើកបរលើសល្បឿនកំណត់ ដោយចូលរួមគោរពច្បាប់ ចរាចរណ៍ បើកបរពាក់មួកសុវត្ថិភាព និង យោគយល់អធ្យាស្រ័យខ្ពស់ក្នុងការបើកបរ ។
នាឱកាសនេះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ មិនថា ទីជិតឬទីឆ្ងាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលមិនដែលទុកចោលឡើយ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គសេនាមហាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានអភិវឌ្ឍប្រទេសកម្ពុជា តាំងពីគ្មានផ្លូវដែលល្អសម្រាប់ធ្វើដំណើរ រហូតមានផ្លូវ កៅស៊ូ ផ្លូវបេតុង និងផ្លូវទូរគមនាគមន៍ដ៏សំខាន់ៗជាច្រើនទៀតគ្រប់ទីកន្លែង សម្រាប់ប្រជាពលរដ្ឋ អាជីវករ និងឈ្មួញធំៗ អាចងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ