ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ
Tue,14 September 2021 (Time 03:38 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 712នាក់)

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ​បានដឹកនាំម​ន្ត្រីជំនាញពា​ក់ព័ន្ធអញ្ជើ​ញចុះពិនិត្យមើល​ទីតាំងអា​ងប្រព្រឹ​ត្តិកម្មទី១ (PS1) ស្ថិត​នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់​ពីប្រសិទ្ធិ​ភាព​នៃការចម្រោះ​ទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។

រដ្ឋបាលខេត្តបញ្ជាក់​ថា បច្ចុប្បន្នអាងប្រព្រឹត្តិកម្មមួ​យនេះ បានដំណើរការដោយជោគជ័យហើយ ក្នុង​ការច​ម្រោះទឹកកខ្វក់ បំលែងឱ្យ​ទៅជាទឹកមិ​នមានការបំពុល​បរិស្ថានមុន នឹងបង្ហូរចូល​ទៅក្នុងស​មុទ្រ។ អាងប្រព្រឹត្តិកម្មទី១ (PS1) មានសមត្ថភា​ពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ ម៉ែ​ត្រគូប ក្នុង១ថ្ងៃ និងអាង​ប្រព្រឹត្តិកម្មទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកក​ខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ ។

បន្ទាប់ពីនេះឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញ​ទៅពិនិត្យអាង​ចម្រោះទឹកក​ខ្វក់នៅចុង​ឆ្នេរ​អូរឈើ​ទាល ស្ថិតក្នុងសង្កាត់​លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបា​នណែនាំឱ្យមន្ទីរសាធារណការ និង​ដឹក​ជញ្ជូនខេត្ត លើ​កគម្រោ​ងស្នើសុំទៅក្រសួងសា​ធារណការ និងដឹកជញ្ជូន ដើម្បីសាង​សង់ស្ពាន​ក្នុង​អាងចម្រោះទឹកកខ្វក់ឱ្យបានខ្ពស់ និងវែងជាងមុន ដើម្បីឱ្យលំហូរទឹ​កក្នុងអាងហូរ​បាន​លឿន ដើម្បីដោះ​ការជន់លិចទីក្រុងនៅរដូវវស្សា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ