ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈ​ប្រតិភូសភាកម្ពុជា អញ្ជើញចូល​រួមកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិកិច្ចប្រជុំAPPF លើកទី​២៨ នាទីក្រុងកង់បេរ៉ា
Mon,13 January 2020 (Time 12:30 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 37នាក់)

អូស្រ្តាលី៖នៅព្រឹកថ្ងៃទី១៣ ខែមក​រា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងជាប្រធានAPPF លើកទី២៧  បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំ​គណៈ​កម្មាធិការប្រតិបត្តិ  ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភាប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ជាផ្លូវការ។ 

កិច្ចប្រជុំប្រចំាឆ្នាំAPPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះនាពេលនេះ ដំណើរ​ការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មករា ក្រោមមូលបទ “ភាពជាដៃគូសភា​សម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្ត​បន្ទាប់” ដើម្បីអនុម័តលើរបៀបវារៈដំណើរកិច្ចប្រជុំប្រចំាឆ្នាំទាំងស្រុង។សមាជិ​កគណៈកម្មការ​ប្រតិបត្តិAPPF ចូលរួម មានប្រទេសអូស្រា្តលី សាធារណកូរ៉េ រុស្ស៊ី ជប៉ុន ចិន ឡាវ ម៉ាឡេស៊ី ហ្វីជី ណូវែលហ្ស​ឡង់ និងកាណាដា។

ចំណែកសភា​ប្រទេសកម្ពុជា ត្រូវបានសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះកិច្ចប្រជុំ អញ្ជើញឱ្យចូលរួម​ក្នុងគណៈកម្មាធិ​ការប្រតិបត្តិនេះ ដើម្បីចែករំលែក បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការរៀប​ចំកិច្ចប្រជុំ APPF លើកទី២៧។ជោគជ័យទាំងខ្លឹមសារកិច្ចប្រជុំ និងជោគជ័យទាំងការរៀបចំ រួមនឹង​ការដឹកនាំកិច្ចប្រជុំ គឺជាអ្វីដែលសភាអូស្រ្តាលីរំពឹងថានឹងជាបទពិសោធន៍មួយល្អពីកម្ពុជា ដែលស​មាជិកAPPF ផ្សេងទៀត អាចរៀនសូត្រ ដើម្បីរៀបចំកិច្ចប្រជុំAPPF ទទួល​បានភាពជោគជ័យ​បន្តបន្ទាប់ទៅមុខទៀត។

សភាប្រទេសអូស្រ្តាលីទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ នៅពេលនេះ​គឺបន្ត​ពីសភាកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំAPPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅខេត្ត​សៀម​រាប៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ