ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ស្គាល់អត្តសញ្ញាណជនបង្ករហេីយ...
Fri,17 January 2020 (Time 01:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 416នាក់)

ភ្នំពេញ: នារីម្នាក់បានស្លាប់ ដោយសារបុរសជាគូដណ្ដឹង បាញ់ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង១០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹមសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ជនរងគ្រោះមានឈ្មោះថា ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ ( ម៉ាកNP42 ) ចំត្រង់កញ្ចឹងក ។ មានស្រុកកំណើត នៅភូមិ ព្រៃមនោ ឃុំផុងស្រុកបសេដ្ឋ កំពង់ស្ពឺ ។ ផ្ទះកើតហេតុខាងលើនេះ គឺជាផ្ទះដែលឳពុកម្ដាយ ចងចំណងដៃ សម្រាប់អ្នកទាំង២ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ត្រូវជាគូដណ្ដឹង របស់ជនរងគ្រោះ នៅក្នុងផ្ទះជាមួយគ្នា ក៏ស្រាប់តែលឺស្នូរ ផ្ទុះអាវុធ ហើយគេក៏ឃើញជនសង្ស័យ បីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌា ដឹកនារីរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះ តែដោយសភាពរបួសធ្ងន់ពេកទើបនារីរងគ្រោះ បានផុតដង្ហើម នៅពេលបញ្ជូនបានពាក់កណ្តាលផ្លូវ មុនដល់មន្ទីរពេទ្យ ។

ប្រភពដដែលបន្តទៀតថា ករណីខាងលើ កើតឡើងប្រហែល​៩:១៥នាទីម្ល៉េះ ដោយសារតែការផ្ទុះអាវុធនេះ កើតឡើងនៅក្នុងផ្ទះល្វែង ទើបមិនសូវមានអ្នកចាប់អារម្មណ៍ ពីស្នូរគ្រាប់កាំភ្លើង ដោយឃើញសមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុ ទើបផ្អើលឆោឡោតែម្តង ។

បន្ទាប់ពីការស្រាវជ្រាវ របស់សមត្ថកិច្ច បានកំណត់មុខសញ្ញាជនដៃដល់ ដែលបាញ់សម្លាប់គូដណ្ដឹង កាលពីយប់ម៉ិញ បានហើយ មានឈ្មោះ យឺន វណ្ណដេត អាយុ២៦ឆ្នាំ ជានាយទាហាន នៅអង្គភាព ង៧០ បច្ចុប្បន្ន មានឋានន្តរស័ក្តវរសេនីយត្រី ។ ប្រភពបញ្ជាក់ថា អ្នកទាំង២គឺជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ និងគ្រោងចូលការ នៅក្នុង ខែមីនា ខាងមុខនេះ ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចកំពុង តាមចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ