ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ភ្លើងឆេះជើងភ្នំខ្លាកូនចាស់ យ៉ាង​សន្ធោសន្ធៅ មិនដឹងមូលហេតុ
Mon,27 January 2020 (Time 02:41 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 12នាក់)

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយ​មានជ័យ​ ឧត្តម​សេនីយ៍​ទោ​ អាត់​ ខែម​ ស្នងការ​ខេត្ត​ លោក​ ហ៊ឹល ​រ៉ាយ៉ា​ អភិបាលក្រុង​សិរីសោភ័ណ​ បានដឹកនាំ​កងកម្លំាង​ទាំង​៣ប្រភេទ​ ចុះ​ពន្លត់​ភ្លើងឆេះជើងភ្នំ​យ៉ាង​សស្រាក់សស្រាំ ក្នុង​រយះពេលខ្លីភ្លើង​ឆេះជើងភ្នំនត្រូវរលត់​ជាស្ថាពរ​។

ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់​កំពង់​ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ។សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុនៃ​ភ្លើងឆេះព្រៃ​លើភ្នំខ្លាកូននេះ បើតាមធ្វើការអះ​អាងរបស់លោកហ៊ឹ​ល រ៉ាយ៉ា បាននិយាយថា ភ្លើងឆេះ​ជើងភ្នំនេះ​ស្ថិតក្នុងការស៊ើបអង្កេតរបស់នគរបាលយុត្តិធម៌នៅឡើយ ។

ហើយការ​ឆេះនេះ​នគរបាលខេត្តបានបញ្ចេញរថយ​ន្តរថយន្តពន្លត់អគ្គីសភ័យ​ជាច្រើនគ្រឿង​ជួយពន្លត់យ៉ាងញាប់ដៃញាប់ជើង ព្រោះនៅលើភ្នំ​ដោ​យសា​រល្បឿនខ្យល់ និងសភាពស្មៅ រុក្ខជាតិ ដើមឈើ​ក៏កំពុងស្វិតរញម ជ្រុះស្លឹល​នារទរដូវប្រាំង​នេះ​បណ្តាលឲ្យភ្លើងឆេះលឿន​ដោយសមត្ថកិច្ច​ចំរុះ​ធ្វើអន្តរាគមន៍ប្រហែល១​ម៉ោងក្រោយមកភ្លើងបានពន្លត់ជាស្ថាពរ ។

ក្នុងនោះលោកឧត្តមដេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​បានឲ្យដឹងថា លោកបាន​បញ្ជាឲ្យមន្ត្រីនគរបា​លយករថយពន្លត់អគ្គីភ័យ៣គ្រឿងជួយពន្លត់ក្នុងករ​ណីភ្លើងឆេះភ្នំខ្លា​កូននេះក្រែងភ្លើងឆេះ​រាលដល់ផ្ទះប្រជាជននៅជិតនោះផងដែរ។

ចំណែកការខូចខាតទ្រព្យ​សម្បត្តិនៅមិនទាន់ដឹងនៅឡើយ ដូច្នេះសូមប្រជាពលរដ្ឋរស់ក្នុងខេ​ត្តបន្ទា​យមានជ័យទាំងអស់ ត្រូវ​មានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះភ្លើងឆេះព្រៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផល នៃកាត្រួតពិនិត្យសុវត្ថិភាព​ ផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងពិព​ណ៌ក​ម្ពុ​ជា​-ថៃ របស់​មន្រ្តីសា​ខាកាំកុង​ត្រូល​ ខេត្ត​កណ្តា​ល ពុំបានរក​ឃើញ​សារធាតុគី​មី​ហាម​ឃាត់ឡើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរ​ងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនកា​រ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និង​ផែនការអាទិ​ភាព ក្នុងការទាក់ទាញទេសចរណ៍ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ រយះពេល​តែមួយ​ព​ព្រិ​ក​ភ្នែក (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿង​ញៀន ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បានជា​បន្តបន្ទាប់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនគរបា​លចំនួន៤៦នាក់ ត្រូវបានចាត់បញ្ជូនទៅបំពេញភារកិច្ច នៅតាមអធិការដ្ឋាន​នគរបា​លក្រុង ស្រុកនិងវរសេនាតូចការពារព្រំដែនគោក (កូនខ្មែរមានរស្មី)

វីដែអូ