ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំ​កិច្ចប្រជុំ ស្តីពីកា​របង្ការ និងទ​ប់ស្កាត់កា​ររាតត្បាត នៃ​ជម្ងឺកូវិដ១៩
Sat,21 March 2020 (Time 10:30 AM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 9នាក់)

ខេត្តមណ្ឌ​លគិរី៖កាលពីព្រឹកថ្ងៃទី​២០ ខែ​មីនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគ​ណៈ​អភិបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្តីពី​ការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជម្ងឺ​កូវិដ១៩។កិច្ចប្រជុំនេះបានធ្វើឡើង​នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយមានកា​រអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជា​ការកងកម្លាំ​ងប្រដាប់អាវុធ​ទាំង៣​ប្រភេទ លោកនាយក នាយរងរដ្ឋ​បាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិ​បាលក្រុង ស្រុក ប្រធានច្រកព្រំដែនទ្វេភាគីដាក់ដាំ ឡាប៉ាខេ និងណាំលៀរ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ដោយ​កន្លងមក​អាជ្ញាធរខេត្ត បានដាក់វិធានការត្រួតពិនិត្យលើអ្នកធ្វើដំ​ណើរចេញចូលក្នុងខេត្តមណ្ឌលគិរី ជាពិ​សេសភ្ញៀវបរទេស ជាលទ្ធផល នៃការត្រួតពិនិត្យរប​ស់មន្រ្តីជំនាញសុ​ខាភិបាលខេត្តមណ្ឌលគិរី ពុំមានអ្ន​កឆ្លងជម្ងឺកូវិដ១៩ទេ ហើយអាជ្ញាធរខេត្តបា​នដាក់វិធានបន្តដល់កម្លាំងសមត្ថកិច្ច និងមន្រ្តីជំ​នាញសុ​ខាភិបាលត្រួតពិនិត្យ​នៅតាមគោលដៅក្រុងស្រុកទាំងប្រាំ តាមច្រកព្រំដែន និងនៅតា​មព្រំ​ប្រ​ទល់រវាងខេត្តក្រចេះ នឹងខេត្តមណ្ឌលគិរី រវាងខេត្តរតនៈគិរី នឹងខេត្តមណ្ឌលគិរី ធ្វើការត្រួតពិនិត្យ​លើអ្នកធ្វើដំណើរចេញចូល។

ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវស្នើរដល់មន្រ្តីរាជការ កងកម្លាំង​ប្រ​ដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ចូលរួមបង្ការ និងទប់ស្កាត់​ការរា​តត្បាត នៃជម្ងឺកូវិដ១៩ ដោយអនុវត្តន៍ទៅតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
១.ត្រូវស្វាគមន៍គ្នាគោរពគំនាប់ ឬលើកដៃសំពះតាមទំនៀមទម្លាប់ខ្មែរ ចៀសវាងការចាប់ដៃ។
២.ត្រូវលាងសម្អាតជាមួយសាប៊ូ ​និងទឹកស្អាត ឬអាកុល លាងដៃឲ្យបានញឹកញា​ប់មុនពេល​បរិភោគ​អា​ហារ មុនយកដៃទៅប៉ះពាល់មុខ ឬបន្ទាប់ពីចូលបន្ទប់ទឹករួច។
៣.រៀបចំឲ្យមា​នកំប៉ុងអាកុល ឬសាប៊ូសម្រាប់លាងដៃនៅគ្រប់អង្គភាព និងអនាម័យជាប្រចាំតា​ម​បន្ទប់​សាលប្រជុំ ដោយប្រើថ្នាំសម្លាប់មេរោគ ឬសាប៊ូឱ្យបានត្រឹមត្រូវ និងញឹកញាប់។
៤.បើមា​នរោគសញ្ញាណាមួយដូចជា គ្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក ក្អក កណ្ដាស់ ពិបាក​ដកដ​ង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត។
៥.នៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ច្រមុះដោយប្រើកន្សែង ក្រម៉ា កែងដៃ ឬក្រដាសរួចបោះ​ចោល​ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវបន្ទាប់មកត្រូវលាង សម្អាតដៃនឹងសាប៊ូ ឬអាកុល។
៦.ពេលប្រា​ស្រ័យទាក់ទង ជាមួយបុគ្គលដែលមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក កណ្ដាស់ ហៀរសំ​បោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវរក្សាចម្ងាយសុវត្ថិភាពលើសពី ១.៥ ម៉ែត្រ និងតម្រូវឲ្យគាត់​ពាក់​ម៉ាស។
៧.ចំពោះមន្ត្រីទៅប្រឡប់​មកពីបណ្ដាប្រទេស​ ដែលកំពុងរីករាលដាលខ្លាំងនៃជម្ងឺកូវិដ១៩ ត្រូវដាក់​ខ្លួន​ឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។
៨.រាល់បេ​សកកម្មក្រៅប្រទេសត្រូវផ្អាកមួយរយៈពេល ចា​ប់ពីថ្ងៃទទួលបា​នសេចក្តីណែនាំនេះតទៅ លើកលែ​ងតែករណីចាំបាច់និងមានការយល់ព្រមពីក្រសួង។
៩.អង្គភា​ពចំណុះ​ក្រសួងមហាផ្ទៃ និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិទាំងអស់ ត្រូវតាមដាននិងរា​យការណ៍​ជា​ប្រចាំអំពីស្ថានភាពសុខភាពមន្ត្រីរបស់ខ្លួន​។ក្នុង​ករណីមន្ត្រី​ណាមានកា​រសង្ស័យ​ដោយមានរូបស​ញ្ញាស្រដៀង នឹងជម្ងឺកូវិដ១៩ត្រូវទូរស័ព្ទជា​បន្ទាន់ទៅលេខ១១៥៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ