ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ​ពាក់ពន្ធ័ករណីគ្រឿងញៀន
Sat,21 March 2020 (Time 05:34 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 10នាក់)

ខេត្តព្រះសីហនុ៖​នារសៀល​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះ​សីហ​នុ ផ្នែកប្រឆាំង​បទល្មើសគ្រឿង​ញៀន បាន​ចុះ​ប្រតិបត្តិការបង្ក្រាប​ និងចាប់​ឃាត់ខ្លួន​ជនសង្ស័យចំនួន​៣នាក់ ពាក់ព័ន្ធករណីជួញ​ដូរ និងប្រើប្រាស់ដោយ​ខុសច្បាប់នូវសា​រធាតុ​ញៀន នៅចំណុច​ក្រុម​១៧ ភូមិ០៣ សង្កាត់លេខ០៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ដែល​​ត្រូវបានកម្លាំងសមត្ថ​កិច្ចចាប់ឃាត់​ខ្លួននោះរួមមាន​៖ទី១-ឈ្មោះ ឈួន ភក្ដី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ក្រុម១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី២-​ឈ្មោះ កែវ ប៊ុនលាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្នុប្បន្ន​ភូមិ១ សង្កាត់​លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនិង។
ទី៣-​ឈ្មោះ បែន សុភារី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ទីលំនៅបច្ចុប្បន្ន​ក្រុម៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបង្ក្រាប​កម្លាំង​ដកហូត​បាននូវ​វត្ថុតាងមួយចំនួន​រួមមាន​៖ ម្ស៉ៅព​ណ៌ស​ថ្លា សង្ស័យជាគ្រឿងញៀន មេតំហ្វេតាមីន ចំនួន៥កញ្ចប់,ជញ្ជីងថ្លឹងគ្រឿង​ញៀន១គ្រឿងញៀន,​ទូរស័ព្ទដៃចំនួន២គ្រឿង,លុយចំនួន៥ដុល្លារ និង​សម្ភារគ្រឿងញៀនមួយចំនួនធំ​។
បច្ចុប្បន្ន ជនសង្ស័យ រួម​និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ​តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ