ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំផ្សព្វផ្សាយ ​ស្តីពីវិធានការទប់ស្កាត់រាត​ត្បាត​ នៃ​ជំងឺ កូវីដ-19
Tue,24 March 2020 (Time 05:18 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 10នាក់)

ខេត្តកំព​ង់ចាម៖នារសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ ឯក​ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល​ខេត្តកំពង់ចាម បាន​អញ្ជើញជាអធិប​តីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់រាតត្បាត​នៃ ជំងឺ កូវីដ-19 ដល់បង​ប្អូន​អាជ្ញាធរមានសមត្ថកិច្ច សម្រាប់ធ្វើការផ្សព្វផ្សាយ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូល​ដ្ឋាន​របស់ខ្លួន។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើង៣ ចំណុចសំខាន់ៗ សម្រាប់ត្រៀមនិងបង្ការកា​ររីករាលដាលនៃជំងឺកូវិត-19 នេះ រួមមាន៖ដាក់ស្នើ​ឲ្យ
បងប្អូនប្រជា​ពលរដ្ឋណាដែលទើបតែមកពីបណ្ដាប្រទេសនានា ឲ្យពួកគាត់រ​ស់នៅដាច់​ដោយ​ឡែករយៈពេល១៤​ថ្ងៃសិន ព្រមទាំង​ពិនិត្យនៅសំណាកសម្រាប់តាមដានថាមានជំងឺ កូវីត-19 នេះ​ឬទេ។ព្រមទាំងធ្វើការអប់រំ​ទៅដល់បងប្អូន​ប្រជាពលរដ្ឋដែល​រស់នៅតាមមូលដ្ឋាន​ឲ្យច្បាស់​ពីជំងឺ​កូវីត-19 នេះ ដោយឆ្លងតាមរយៈអ្វីខ្លះ ដោយធ្វើការសំអាតអនាម័យ​ជាប្រចាំសម្រាប់​ខ្លួនឯង​នឹងម​នុស្ស​ជុំវិញខ្លួន។

ចំណុចសំខាន់មួយទៀត​សូមអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយពីសេចក្តីណែនាំ របស់ប្រមុខរាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បីជូនជាដំ​ណឹងដល់​បង​ប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច អោយគាត់យល់ដឹង និងអនុវត្ត។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រប់សាសនា ត្រូវយកចិត្តទុក​ដាក់​លើមុខសញ្ញាដែល​មានការពាក់ព័ន្ធជាមួយជនជាតិ ម៉ាឡេស៊ី ចំនួន០៧នាក់​ដែលបាន​រក​ឃើញ​មានផ្ទុកវីរុះកូវីដ-១៩ នៅក្នុងឃុំ រការគយ ឃុំអង្គរបាន និងឃុំពាមជីកង ស្រុកកងមាស ខេត្តកំព​ង់ចាម​ តមកទៀតឯក​ឧត្ត​មក៏​បា​នអញ្ជើញទៅមើលទីតាំង ដែល​មានបងប្អូនប្រជាពលរដ្ឋរ​បស់​យើង​បានឆ្លងជំងឺនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ