ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំង ដើម្បីត្រៀមសម្រាប់​ពិនិត្យ និងព្យាបាល អ្នកមានជំងឺ Covid-19
Wed,25 March 2020 (Time 03:58 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 7នាក់)

អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំង ដើម្បីត្រៀមសម្រាប់​ពិនិត្យ និងព្យាបាល អ្នកមានជំងឺ Covid-19ខេត្តសៀមរាប៖រដ្ឋបាលខេត្តបានត្រៀមបម្រុង​អគារ ដើម្បីការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 មាន៤​ទីតាំងបន្ថែមទៀត ដែលមានបន្ទប់សរុប១៤៣បន្ទប់ ស្មើ២៨៦គ្រែ ដែលទីតាំងទាំង៤ មានជា​អាទិ៍ ៖
-ទី១ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មាន២៥បន្ទប់ ស្មើនឹង៥០គ្រែ
-ទី២ អន្តេវាសិកដ្ឋាន ចំនួន២៨បន្ទប់ ស្មើរនឹង៥៦គ្រែ
-ទី៣ ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើនឹង៦០គ្រែ
-ទី៤ សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើនឹង ១២០គ្រែ។

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង​ជាប្រធានគ​ណៈកម្មការ​ប្រយុទ្ធប្រ​ឆាំងជំងឺ​កូវីដ១៩ ខេត្តសៀមរាប មាន​ប្រសាសន៍បែបនេះក្នុងឱកា​សដែលឯកឧត្តម ដឹកនាំមន្ត្រីជំ​នាញចុះ​ពិនិត្យទីតាំងត្រៀមសម្រាប់​ការពិនិត្យ និងព្យាបាល នា​ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដែល​អមដំណើរដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត មន្ត្រីជំនាញមកពីមន្ទីរសុខាភិបាលខេត្ត អគ្គិសនី​សៀមរាប រដ្ឋាករទឹកស្វយ័តសៀមរាប អភិបាលក្រុង​សៀមរាប និងមន្ត្រីពាក់ព័ន្ធមួយ​ចំនួនទៀ​តផ​ងដែរ។

បន្ទាប់ពីរាជរដ្ឋា​ភិបាលណែនាំដល់​បណ្តារាជធានី ខេត្តនីមួយៗត្រៀមអគារមួ​យចំនួនដូចជា សណ្ឋា​គារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ជាជីវៈមួយចំនួន ឱ្យរៀបចំធ្វើ​ជាកន្លែង​សម្រាប់ព្យា​បាលអ្នកកើតជំងឺកូវីដ១៩ ក្រោយពីជំងឺ​កូវីដ១៩ បានរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា​។

ក្រៅពីការត្រៀមអ​គារទាំងនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់​អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង​ភូមិ​ឱ្យត្រួតពិនិត្យ និងតាម​ដានឱ្យបាន​ជាប់ជាប្រចាំ​ចំពោះបងប្អូន​ប្រជាពលរដ្ឋដែល​ទើបនឹងត្រឡ​ប់ម​កពីក្រៅប្រទេស ដោយឱ្យពួកគាត់​នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅផ្ទះ ហើយត្រូវឱ្យគាត់​ធ្វើ​ចត្តាឡីស័ក្កិ ដោយខ្លួនជាប្រចាំផងដែរ ជាពិសេសអាជ្ញាធរ និងមន្ត្រីសុ​ខាភិបាលជំនាញ​នៅមូល​ដ្ឋានត្រូវអប់រំណែនាំ និងតាមដានសុខភាពពួកគាត់ជាប្រចាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ