ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបិទកម្មវិធីបោះជំរំយុវជនថា្នក់ខេត្តឆ្នាំ២០២១
Sat,11 December 2021 (Time 10:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 222នាក់)

ខេត្តកណ្ដាល៖ យុវជនត្រូវចូលរួមជាមួយ រាជរដ្ឋភិបាល ក្នុងទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយយុវជនយើងធ្វើគំរូល្អទាំងលើការសិក្សា ទាំងការរស់នៅ ដោយប្រកាន់ខ្ជាប់ និងចងចាំថា "យុវជន" ត្រូវធ្វើជីវិតក្នុងការសិក្សា និងយកវិជ្ជាមកបម្រើក្នុងមាគ៌ា អភិវឌ្ឍន៍។
នេះជាការលើកឡើងរបស់ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបោះជំរំយុវជនថា្នក់ខេត្តឆ្នាំ២០២១ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណសាលគរុកោសល្យភូមិភាគខេត្តកណ្តាល។
លោកជំទាវអភិបាលរងខេត្ត បន្តថា យុវជនគឺជាតម្រូវការចាំបាច់របស់ប្រទេសជាតិ បើយុវជនមានសមត្ថភាពគ្រប់គ្រាន់ យុវជនគឺជាកម្លាំង និងការការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តនិរន្តភាពនៃបុព្វហេតុជាតិជារៀងរហូត។
លោកជំទាវអភិបាលរងខេត្ត បន្ថែមថា កម្មវិធីបោះជំរំយុវជនថ្នាក់ខេត្ត ឆ្នាំ២០២១នេះ ក្រោមប្រធានបទ "យុវជន និងការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្កើននៅភាពស៊ាំសហគមន៍ នៅទូទាំងខេត្ត កណ្ដាល គួបផ្សំជាមួយវិធានការ និងយុទ្ធសាស្ត្រសំខាន់ផ្សេងទៀត ក្នុងគោលបំណងការពារអាយុជីវិតប្រជាជន កាត់បន្ថយការឆ្លងរាលដាល និងផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច ព្រមទាំងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ក្នុងការឆ្លើយតបជាមួយជំងឺកវីដ-១៩ ឬការឆ្លងជំងឺកូដ-១៩ ដ៏សាហាវស្រដៀងគ្នាផ្សេងទៀត ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគតដែលយើងមិនអាចមើលឃើញបាន។
បើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា កម្មវិធីបោះជំរំយុវជនថ្នាក់ខេត្ត ឆ្នាំ២០២១នេះប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលមានប្រតិភូយុវជនមកពី១១ ក្រុង-ស្រុក បែងចែកជា ៦សាខាជំរំ សរុបចំនួន ១០២នាក់ សាខាជំរំនីមួយៗ មានសមាសភាពចំរុះក្រុង-ស្រុក ដែលពួកគេត្រូវតម្លើងតង់រស់នៅ និងត្រូវស្នាក់នៅក្នុងតង់ជាមួយគ្នា ចូលរួមចម្អិនអាហារខ្លួនឯង ធ្វើសកម្មភាពរួមគ្នា និង រស់នៅជីវភាពក្រុម៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ