ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ(Johnson & Johnson)
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ(Johnson & Johnson) របស់ប្រទេសហរដ្ឋអាមេរិច ចំនួន៩៨.៤៨៥ដុស ដែលរាជរដ្ឋាភិបាលកម្ពុជា បែងចែកជូនខេត្តត្បូងឃ្មុំ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន០៣ រួមមានស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក និងស្រុកអូររាំងឳ ខណៈក្រុង-ស្រុកចំនួន០៤ផ្សេងទៀត បានចាក់រួចរាល់ផងដែរ។ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។