ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានដឹកនាំកងកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
Mon,02 August 2021 (Time 06:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 161នាក់)

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានដឹកនាំកងកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការមកដល់រលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។
ថ្លែងក្នុងយុទ្ធនាការនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដោយអនុវត្តន៍តាមខ្លឹមសារសារាចររបស់រាជរដ្ឋាភិបាលនេះ រដ្ឋបាលខេត្តកែប បានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកែប។ ក្នុងបម្រាមគោចរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាកំណត់ ដោយហាមនូវរាល់សកម្មភាពមុខរបរ ដែលមានការជួបជុំ ជាពិសេស ការលក់ ការសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង ២១:០០នាទី ដល់ម៉ោង០៣:០០នាទីព្រឹក ជាកំហិត។ លើសពីនេះ ដើម្បីពង្រឹងការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តក៏បានបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តផងដែរ។
បន្ថែមពីនេះ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរ ដែលចូលមក កម្សាន្តក្នុងទឹកដីខេត្តកែប ឯកឧត្តមបានណែនាំដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋាន ឱ្យបានយល់ និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ គណៈបញ្ជាការដឹកនាំអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ សំដៅធានាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងខេត្តកែបប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្កើនការប្រុងប្រយ័ត្នដោយអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ