ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រ​ជុំផ្សព្វផ្សាយ​បូក​ស​រុប​លទ្ធផលការ​ងារកងរា​ជអាវុធហត្ថ ឆ្នាំ២​០២២ និងលើ​កទិសដៅផែន​ការសកម្មភាពការងារ ឆ្នាំ​២០២៣
Fri,27 January 2023 (Time 08:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 329នាក់)

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអា​វុធហត្ថខេត្តបន្ទា​យមាន​ជ័យ នៅព្រឹកថ្ងៃ​ទី២៧​ ខែមករា ឆ្នាំ​២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រ​ជុំផ្សព្វផ្សាយបូកស​រុបលទ្ធផ​លកា​រងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ ​និងលើកទិ​សដៅផែនការសកម្មភាពការងារ ឆ្នាំ២​០២​៣ ។

កិច្ចប្រជុំនេះបានធ្វើឡើ​ងនៅសាលប្រជុំ ធំ អគារ​សេនាធិការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ដោយ​មានការអញ្ជើ​ញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធាន–អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ–មេបញ្ជា​ការរងមូលដ្ឋានក្រុង–ស្រុក​ទាំង៩ លោកប្រធានស្នាក់ការ​សន្តិសុខ និងនាយ​ទាហាន នៃកងរាជអាវុធហត្ថផងដែរ។



បន្ទាប់ពីបានស្តាប់រ​បាយការ​ណ៍បូកសរុបលទ្ធផលការ​ងាររបស់កងរាជអាវុធហត្ថ សម្រេចបាននៅក្នុ​ងឆ្នាំ២០​២២ លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន បានថ្លែងកោតសរសើ​រចំពោះកងរាជអាវុធហត្ថ ដែ​លបា​នខិតខំបំពេ​ញតួនាទីភារ​កិច្ចរបស់ខ្លួនបា​នយ៉ាងល្អប្រសើ​រ។ ដើ​ម្បីប្រសិទ្ធភា​ពការងាររប​ស់កងរាជអា​វុធ​ហត្ថឱ្យកាន់តែល្អប្រសើ​រ លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំដល់នា​យទា​ហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវ

១–ត្រូវខិតខំយកចិត្តទុកដាក់នឹងកិច្ចការងារតាមតួនាទី–ភារកិច្ច របស់កងរាជអាវុធហត្ថ ។

២–ត្រូវគោរពច្បា​ប់ គោរពបទបញ្ជា គោរពឋា​នានុក្រមការងារ គោរពលក្ខន្តិក បទវិន័យទូទៅ នៃកង​យោធពល​ខេមរភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស ។

៣–ត្រូវបំ​ពេញតួនាទីជាអ្នកដឹកនាំល្អ មានសីលធម៌ល្អ សុជីវធម៌ល្អ និងប្រតិបត្តិល្អនូវវិជ្ជាជីវៈ ក្នុងជួរក​ងរាជ​អាវុធហត្ថ ។

៤–ត្រូវមា​នទំនាក់ទំនងល្អជាមួយ​អាជ្ញាធរនៅមូល​ដ្ឋាន និងនៅគ្រប់លំដាប់ថ្នាក់។

៥–ត្រូវមានកិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​កម្លាំងសមត្ថកិច្ចឈរជើង ក្នុងភូមិសាស្ត្ររបស់ខ្លួន ។

៦–ចូលរួមគ្រប់ស​កម្មភាពការងារសង្គមនៅមូលដ្ឋាន ។

៧–ត្រូវគ្រប់គ្រ​ងឱ្យបានល្អ មធ្យោបាយ បរិក្ខារ គ្រឿងបំពាក់ ដើម្បីធានាបម្រើកិច្ចប្រ​តិបត្តិការការពា​រសន្តិសុខ​ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់នៅមូលដ្ឋាន ។

៨–ត្រូវចូល​រួមអនុវត្តន៍ឱ្យបា​នល្អគោលកា​រណ៍ភូមិ–ឃុំ មានសុវត្ថិភាព ។

៩–ត្រូវ​មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាមន្ទីរ អ​ង្គភាព ស្ថាប័​នក្នុងភូមិសាស្ត្រឈរជើង ។

១០–ត្រូវគោ​រពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ ស្របតាមទិសស្លោក “នៅឱ្យប្រជាជនស្រឡាញ់ ទៅឱ្យប្រជា​ជនរលឹក “។



សូម​បញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយនោះដែរក៏មានការ​បំពាក់ឋាន្តរស័កជូនអាវុធ​ហត្ថថ្នាក់ពល​បាលឯក ចំនួន៤រូប ព្រមទាំងប្រគល់ ប័ណ្ណសរ​សើរជូនអាវុធហត្ថ​ដែលមានស្នារល្អ​ដៃចំនួន ១៧រូប (ក្នុងនោះអង្គភាព ស្រុកម៉ាឡៃ ចំនួន១) និងប្រគល់លិខិត សរសើរ ចំនួន ២២ រូបផង​ដែរ។



ក្នុង​កិច្ចប្រជុំនោះដែ​រលោកឧត្តមសេ​នីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ បានផ្សព្វ​ផ្សា​យនូវ​សុន្ទរកថា សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណា​ងដ៏ខ្ពង់​ខ្ពស់ សម្ដេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទ​កិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងលើកទិសដៅ ផែនកា​រសកម្មភា​ពការងារ កងរាជអាវុធហត្ថឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រ​ទេស ជាន់ទី៩ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ